នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងកម្មវិធីសម្ភោធប្រគល់-ទទួល ឃ្លាំងស្តុកទុក រានហាល ម៉ាស៊ីនជ្រើសរើសគុណភាពគ្រាប់ និងម៉ាស៊ីនវាស់សំណើមគ្រាប់ស្វាយចន្ទី នៅក្នុងខេត្តរតនគិរី។
ឃ្លាំងស្តុកទុក រានហាល ម៉ាស៊ីនជ្រើសរើសគុណភាពគ្រាប់ និងម៉ាស៊ីនវាស់សំណើមគ្រាប់ស្វាយចន្ទី ទទួលបានពីគម្រោងគូសាណូណិ ដែលជាជំនួយឥតសំណងពីស្ថានទូតជប៉ុន ក្នុងគម្រោងកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី។
គម្រោងនេះ ជួយដល់សហគមន៍កសិកម្មចំនួន០៤ រួមមានសហគមន៍កសិកម្មចម្រុះធួយទុំរតនៈ សហគមន៍កសិកម្មចម្រុះរតនល្អឺនក្រែន សហគមន៍កសិកម្មចាងរ៉ា និងសហគមន៍កសិកម្មអភិវឌ្ឍន៍លុងឃុង។ សហគមន៍កសិកម្មទាំងបួន បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណដល់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចំពោះសម្ភារៈបរិក្ខាទាំងនេះ ដែលជាធាតុចូលដ៏សំខាន់នៅក្នុងខ្សែច្រវាក់កែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕