Other News
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កសិករសមាជិកនៃ «សហគមន៍កសិកម្មទំនើបស្រូវនាងអំ» បានចាប់ផ្តើមប្រមូលផលស្រូវនាងអំរបស់ខ្លួនតាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្នុងតម្លៃ៨៥០៛/គីឡូក្រាម។ ទោះបីជាតម្លៃដែលបានចុះកិច្ចសន្យាសម្រាប់ឆ្នាំនេះទាបជាងតម្លៃដែលទទួលបានកាលពីឆ្នាំ២០២៤ ក៏ដោយ ក៏តម្លៃនេះនៅតែខ្ពស់ជាងតម្លៃទីផ្សារស្រូវនាងអំក្រៅសហគមន៍នាពេលបច្ចុប្បន្នដល់ទៅ ២៥០៛ ដដែល។ ផលិតកម្មតាមកិច្ចសន្យាការពារកសិករជាសមាជិកសហគមន៍ពីហានិភ័យនៃការប្រែប្រួលថ្លៃទីផ្សារបានប្រកបដោយប្រសិទ្ធភាព៕