ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងកិច្ចព្រមព្រៀងបច្ចេកទេស សម្រាប់គម្រោងសុខភាពតែមួយនៅកម្ពុជា (One Health for Cambodia)

ចេញ​ផ្សាយ​ ០៣ វិច្ឆិកា ២០២៤ 1324

នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងកិច្ចព្រមព្រៀងបច្ចេកទេស សម្រាប់គម្រោងសុខភាពតែមួយនៅកម្ពុជា (One Health for Cambodia) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ទាប់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អញ្ជើញចុះហត្ថលេខាជាមួយភាគីអាល្លឺម៉ង់ លោកជំទាវ យក់ សម្បត្តិ  រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាបូ អូស្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងបច្ចេកទេសសម្រាប់គម្រោងសុខភាពតែមួយនៅកម្ពុជា (Separate Agreement for One Health) ជាមួយភាគីអាល្លឺម៉ង់។

សូមបញ្ជាក់ជូនថា គម្រោងសុខភាពតែមួយ គឺជាគម្រោងដែលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានឥតសំណងធំជាងគេលើកទី១ ដល់កម្ពុជា ក្នុងទិសដៅ៖ កាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (Anti-Microbial Resistance-AMR) កាត់បន្ថយហានិភ័យ នៃជំងឺដែលឆ្លងពីសត្វមកមនុស្ស និងកាត់បន្ថយជំងឺឆ្លងនានា និងស្រាវជ្រាវអំពីជំងឺឆ្លងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតដ៏ទៃទៀតដែលអាចកើតមាននាពេលអនាគត៕

Other News
ចេញ​ផ្សាយ​ ២៦ ធ្នូ ២០២៤ 91

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានតម្រង់ទិសថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃរដ្ឋបាលជលផលទាំងអស់ ឲ្យកំណត់ការនេសាទ សម្រាប់បម្រើដល់ការហូបចុក ឬ «មានហូប» ហើយយកការធ្វើវារីវប្បកម្មជាមូលដ្ឋានដើម្បីស្វែងរកផលចំណេញ ដើម្បី «មានបាន»

នៅក្នុងអនុវិស័យជលផល ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានតម្រង់ទិសថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃរដ្ឋបាលជលផលទាំងអស់ ឲ្យកំណត់ការនេសាទ សម្រាប់បម្រើដល់ការហូបចុក ឬ «មានហូប»...
ចេញ​ផ្សាយ​ ២៦ ធ្នូ ២០២៤ 92

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង​របស់​មន្ដ្រីជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ ជាមូលហេតុដែលធ្វើឲ្យទិន្នផល​ត្រី​កើនឡើងច្រើនគួរឱ្យកត់សម្គាល់នាឆ្នាំនេះ

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង​របស់​មន្ដ្រីជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ ជាមូលហេតុដែលធ្វើឲ្យទិន្នផល​ត្រី​កើនឡើងច្រើនគួរឱ្យកត់សម្គាល់នាឆ្នាំនេះ។...
ចេញ​ផ្សាយ​ ២៦ ធ្នូ ២០២៤ 129

ឯកឧត្តមរដ្ឋមន្ដ្រី បាន​លើកសសើរឡើងអំពីកិច្ច​ខិតខំ​ប្រឹងប្រែ​ងរបស់​មន្ដ្រី​ជំនាញជលផល អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុង​ការងារការពារនិងបង្ក្រាបបទល្មើសនេសាទ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បាន​លើកសសើរឡើងអំពីកិច្ច​ខិតខំ​ប្រឹងប្រែ​ងរបស់​មន្ដ្រី​ជំនាញជលផល...
ចេញ​ផ្សាយ​ ២៦ ធ្នូ ២០២៤ 130

ឯកឧត្តមរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំនិងមន្ដ្រីពាក់ព័ន្ធ បកស្រាយបំភ្លឺដល់សាធារណជនឱ្យបានច្បាស់លាស់ ឆ្លើយតបនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គម អំពីការអនុវត្តច្បាប់ជលផលរបស់មន្រ្តីជំនាញពាក់ព័ន្ធ

ឯកឧត្តមរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំនិងមន្ដ្រីពាក់ព័ន្ធ បកស្រាយបំភ្លឺដល់សាធារណជនឱ្យបានច្បាស់លាស់ ឆ្លើយតបនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គម អំពីការអនុវត្តច្បាប់ជលផលរបស់មន្រ្តីជំនាញពាក់ព័ន្ធ។...
ចេញ​ផ្សាយ​ ២៦ ធ្នូ ២០២៤ 135

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យជលផលឆ្នាំ២០២៤​ និងលេីកទិសដៅអនុវត្តឆ្នាំ២០២៥

នៅរសៀលថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យជលផល...
ចេញ​ផ្សាយ​ ២៥ ធ្នូ ២០២៤ 160

ឯកឧត្តមរដ្ឋលេខាធិការ​ អុឹម​ សុីថុល​​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ អុឹម​ សុីថុល​ រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី​...
ចេញ​ផ្សាយ​ ២៥ ធ្នូ ២០២៤ 173

លោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញចុះស្វែងយល់ការដាំដុះ និងពិនិត្យមើលតម្លៃស្រូវនាងខុន នៅខេត្តចំនួន២

នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះសិក្សាស្វែងយល់ពីដំណើរការដាំដុះ...
ចេញ​ផ្សាយ​ ២៤ ធ្នូ ២០២៤ 205

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញជាគណៈអធិបតីនិងដឹកនាំកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២៤...
ចេញ​ផ្សាយ​ ២៤ ធ្នូ ២០២៤ 198

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់ ដាវីដ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារកៅស៊ូ​ប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី២៤​ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​...
ចេញ​ផ្សាយ​ ២៤ ធ្នូ ២០២៤ 205

ការប្រើប្រាស់ជីសរីរាង្គ ជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើន​ប្រាក់​ចំណេញ​ដល់ប្រជាកសិករ

ឯកឧត្តម គង់ ច័ន្ទវាសនា មានប្រសាសន៍ថា ការប្រើប្រាស់ជីសរីរាង្គ ទទួល​​ផល​ចំណេញច្រើន ដូចជាការរក្សាគុណភាពដីឱ្យប្រើប្រាស់បានយូរ និងកាត់បន្ថយថ្លៃដើមផលិត ដែលធ្វើឱ្យប្រជាកសិករអាច​ទទួលបាន​ប្រាក់ចំណេញច្រើន។...
ចេញ​ផ្សាយ​ ២៤ ធ្នូ ២០២៤ 211

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានអញ្ជើញបើកវគ្គបណ្តុះ​បណ្តាលស្តីពី «ការប្រើប្រាស់ថ្នាល go.gov.kh និងថ្នាល form.gov.kh»

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សៀក ឡេង អនុរដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ជាង វុត្ថា ទីប្រឹក្សា​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍...
ចេញ​ផ្សាយ​ ២៣ ធ្នូ ២០២៤ 249

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយកញ្ញា Moonjung CHOI នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)

នៅរសៀលថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយកញ្ញា...