នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសម្របសម្រួលវគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ ក្នុងខេត្តព្រៃវែង ចំនួន១៧រូប ដែលរៀបចំធ្វើឡើង នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដោយវគ្គបណ្តុះបណ្តាលនេះគាំទ្រដោយអង្គការ GIZ នៃគម្រោងMUSEFO។
នៅក្នុងវគ្គបណ្តុះបណ្តាល ឯកឧត្តម ខាត់ សុធី បានលើកឡើងពី ភារកិច្ច តួនាទី ការទទួលខុសត្រូវ របស់មន្ត្រីកសិកម្មឃុំ សារៈសំខាន់នៃ Farmbook App ការរកកសិករសហការរៀបចំក្រុមសមកាលកម្ម និងសារៈសំខាន់នៃសហគមន៍កសិកម្មទំនើប។ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានបញ្ជាក់ដែរថា ការរកកសិករស្ម័គ្រចិត្តក្នុងការសម្របសម្រួលផលិតកម្ម មកកាន់ទីផ្សារ ដែលនេះជាការងារអាទិភាពបន្ទាន់ ត្រូវបញ្ចូលក្នុងប្រព័ន្ឌFarmbook App ហើយមន្រ្តីកសិកម្មឃុំ ត្រូវបន្តធ្វើ និងបង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធបន្ថែមទៀត ដើម្បីឱ្យមានប្រសិទ្ធភាពការងារកាន់តែប្រសើរ៕