Other News
ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារប្រជុំពិភាក្សាពីវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួង លោក កើត កិត្តិនាថ អគ្គលេខាធិការរង លោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លោកស្រី ថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យ សរុបចំនួន ៣០នាក់ ស្រ្តី ០៨នាក់ ៕