ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជាមួយថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលជលផលចំនួនពីរខេត្ត

ចេញ​ផ្សាយ​ ៩ មិថុនា ២០២៦ 2033

នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា  បានជួបប្រជុំសំណេះសំណាល និងផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកែប និងខេត្តកំពត។
កិច្ចប្រជុំនោះក៏មានការចូលរួម អគ្គនាយកដ្ឋានអធិការកិច្ចនៃអគ្គនាយកដ្ឋានជលផល អធិការនៃអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប និងខេត្តកំពត និងនាយខណ្ឌរដ្ឋបាលជលផលខេត្តកែប និងខេត្តកំពត នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
ក្នុងកិច្ចប្រជុំសំណេះសំណាលនេះឯកឧត្ដមក៏បានស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារអធិការកិច្ចលើអនុវិស័យជលផលក្នុងដែនសមុទ្រនៃខេត្ដទាំងពីរនេះដែលមានភូមិសាស្រ្តជាប់គ្នានេះ លោក កែវ មុនីរិទ្ធ នាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រក៏បានលើកឡើងពីការបង្កើតបាននូវគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រនៃខេត្តជាប់សមុទ្រទាំងបួន ដែលលោកនាយខណ្ឌនៃខេត្តនីមួយៗជាមេបញ្ជាការរង ដោយឡែកសម្រាប់ខេត្តទាំងពីរនេះគឺខេត្តកំពតមានបុស្តិ៍ប្រចាំការនៅកោះសេះ និងកែបនៅកោះពោធិ។ 
តាមការរាយការណ៍ពីលោកនាយខណ្ឌទាំងពីរមន្រ្តីរដ្ឋបាលជលផលខណ្ឌកំពតមានសមាសភាព១៦នាក់ ក្នុងនោះមន្រ្តីកិច្ចសន្យាចំនួន៤នាក់ ឯខេត្តកែបមាន១០នាក់ រួមជាមួយមន្រ្តីកិច្ចសន្យា៤នាក់ផងដែរ។ 
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំអធិការរដ្ឋបាលជលផលសមុទ្រ និងខណ្ឌរដ្ឋបាលជលផលទាំងពីរ ដែលបានខិតខំបំពេញភារកិច្ចដោយទទួលបានលទ្ធផលល្អប្រសើរ បានជួយអភិវឌ្ឍ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្រ្តរបស់ខ្លួន រហូតដល់ខេត្តទាំងពីរនេះបានបង្ហាញឡើងវិញនូវប្រភេទសត្វកម្រផ្សេងៗដូចជាផ្សោត អណ្តើកសមុទ្រជាដើម ហើយក៏បានសហការបានល្អជាមួយគណ:បញ្ជាការឯកភាពខេត្ត និងអង្គការដៃគូ។
ជាមួយគ្នានេះឯកឧត្តមក៏បានទទួលយកសំណូមពរពីអង្គភាពនីមួយៗដើម្បីដាក់ជូនទៅថ្នាក់ដឹកនាំ ហើយក៏បានជំរុញឱ្យចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផលថ្មី និងអនុក្រឹត្យលេខ៩១អនក្រ.បក ដែលនឹងចាប់ផ្តើមអនុវត្តជាធរមានចន្លោះពេលបីខែទៀតដែលជាពេលដ៏ខ្លីខាងមុខនេះ។ 
ជាចុងក្រោយឯកឧត្តមក៏បានថ្លែងអំណរគុណ និងសូមសរសើរដល់ក្រុមការងារចម្រុះ ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសជលផល និងឱ្យពួកគាត់ជួយផ្សព្វផ្សាយបន្តដល់អ្នកនេសាទ ដើម្បីជួយទប់ស្កាត់បទល្មើស និងចូលរួមអភិរក្ស ដើម្បីអភិវឌ្ឍធនធានជលផល៕

Other News
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 633

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុង​ពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអន ម៉ល រាជធានីភ្នំពេញ

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក»...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 608

វិស័យឯកជនកម្ពុជា-បារាំង ចាប់ផ្ដើមសិក្សាគម្រោងអភិវឌ្ឍន៍ ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម នីកូឡា ហ្វ័ររីស្យេ(Nicolas FORISSIER) រដ្ឋមន្រ្តីប្រតិភូក្រសួងអឺរ៉ុប...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 620

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក សៅ​ វ៉ន​ ត្រូវជាឪពុកបង្កើតរបស់​ ឯកឧត្តម​ សៅ​ វណ្ណសិរីវុទ្ធ​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

នារសៀលថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 676

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តើមអនុវត្តគម្រោង (EMPOWER)

នាព្រឹកថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 759

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន្រ្តីកសិកម្មឃុំ​ សង្កាត់​ ជាជនបង្គោល នៅខេត្តក្រចេះ

នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម​ យ៉ង​ សាំងកុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី​ «ការប្រមូល...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 761

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប

នាព្រឹកថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប​...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 726

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងគាំទ្ររោងចក្រកែច្នៃដំឡូងមី នៅខេត្តរតនគិរី

នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 769

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 854

ជ្រូកទឹក មួយក្បាលទៀត បានប្រទះឃើញជាថ្មីនៅតំបន់អភិរក្សនៃដែនសមុទ្រកម្ពុជា ក្នុងខេត្តកែប

តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 825

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញទទួលជាមួយលោក Guangzhe Chen ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជាមួយលោក Guangzhe Chen និងគណៈប្រតិភូធនាគារពិភពលោក(WB)...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 946

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 950

សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ