ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃការបញ្ចេញប្រភេទពូជដំឡូងមីរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងពូជស្រូវស្រងែរបស់ក្រុមហ៊ុនអេមរុរ៉ាយស៏ (AMRU RICE)

ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៥ 793

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលើការបញ្ចេញប្រភេទពូជដំណាំដំឡូងមី ស្រឡាយ TMEB419 របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការ និងក្រុមការងារស្រាវជ្រាវពូជដំណាំដំឡូងមី។ 
ចាប់ពីឆ្នាំ ២០២២-២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងអគ្គនាយកដ្ឋានកសិកម្ម បានអនុវត្តពិសោធន៍ពហុកន្លែងនៅតាមកេ្សត្របរិស្ថានផ្សេងៗគ្នា សរុបចំនួន៨កន្លែង ក្នុងខេត្តព្រះវិហារ ក្រចេះ ត្បូងឃ្មុំ កំពង់ចាម បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ 
តាមការធ្វើពិសោធសម្តែងកម្មនៅស្ថានីយចម្ការកសិករ និងការធ្វើទិវាចម្ការបង្ហាញ វិទ្យាស្ថាន CARDI បានកំណត់ និងជ្រើសរើសដំណាំដំឡូងមីស្រឡាយ TMEB419 ដែលជាស្រឡាយល្អជាងគេ ដោយមានដើមដងត្រង់ល្អ មានទិន្នផលខ្ពស់ជាមធ្យមចន្លោះពី ២៥ ទៅ ៤៥ តោនក្នុង១ហិកតា មានកម្រិតជាតិម្សៅខ្ពស់ចន្លោះពី១៩ ដល់២៥ភាគរយ និងជាពិសេស មានភាពធន់នឹងជម្ងឺរួញស្លឹក និងអំបោសធ្មប់ ហើយសមស្របសម្រាប់លក្ខខណ្ឌដាំដុះក្នុងប្រទេសកម្ពុជា។ 
ដោយឡែក នៅរសៀលថ្ងៃដដែល ឯកឧត្ដមរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលើការបញ្ចេញប្រភេទពូជដំណាំស្រូវស្រងែរបស់ក្រុមហ៊ុនអេមរុរ៉ាយស៏  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីជាសមាជិក សមាជិកានៃគណៈកម្មាធិការបញ្ចេញពូជដំណាំ និងតំណាងក្រុមហ៊ុនអេមរុរ៉ាយស៏ ។ 
ក្រុមហ៊ុនអេមរុរ៉ាយសិ៍ បានចាប់ផ្តើមអភិវឌ្ឍប្រភេទពូជដំណាំពេញនិយមក្នុងស្រុក ដោយជ្រើសរើសពូជប្រភេទបុរាណនៅតាមបណ្តាខេត្ត សម្រាប់ធ្វើការបន្សុតស្រឡាយ ក្នងនោះ ក្រុមហ៊ុនបានប្រមូលពូជស្រូវស្រងែ ស្រងែស្រាល និងក្រមុំចិន ដែលមានប្រភពដើមមកពីភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង និងជាប្រភេទពូជពេញនិយម មានទីផ្សារ ហើយកសិករចូលចិត្តដាំដុះសម្រាប់នាំចេញទៅប្រទេសជិតខាង។ 
តាមការពិសោធលើស្រែកសិករទាំង២រដូវ គឺរដូវវស្សាឆ្នាំ២០២៤ និងរដូវប្រាំងឆ្នាំ២០២៤-២០២៥ រុក្ខជម្រើសវិទូសម្រេចជ្រើសយកលើប្រភេទពូជស្រូវស្រងែក្នុងស្រឡាយ០៥ ក្នុងលក្ខខណ្ឌស្រែកសិករដើមរដូវវស្សា ឆ្នាំ២០២៥ ដើម្បីតាមដានកម្រិតសេដ្ឋកិច្ច និងផលចំណេញរបស់កសិករ ដោយរកឃើញថា ពូជស្រូវប្រភេទស្រឡាយនេះ មានអាយុកាលលូតលាស់ខ្លី ពី៨៧ដល់៩០ថ្ងៃ ទទួលបានបាយទន់ក្លិនក្រអូបប្រហើរ ធន់នឹងដង្កូវស៊ីរូងដើម និងសត្វមមាចត្នោត ធន់នឹងជម្ងឺប្លាស់ខ្ពស់ និងទទួលបានទិន្នផលចន្លោះពី៦ ទៅ៦,៥ តោនក្នុងមួយហិកតា។ 
ជាលទ្ធផលក្នុងកិច្ចប្រជុំវាយតម្លៃ គណៈកម្មាធិការបញ្ចេញពូជដំណាំ បានឯកភាពទាំងស្រុងក្នុងការអនុញ្ញាតឱ្យបញ្ចេញប្រភេទពូជដំណាំដំឡូងមីស្រឡាយ TMEB419 តាមសំណើរបស់វិទ្យាស្ថាន CARDI និងប្រភេទពូជស្រូវស្រងែ របស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ដើម្បីប្រើប្រាស់ និងចែកចាយ៕

Other News
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 279

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 483

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 506

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 645

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 719

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 673

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 713

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1041

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1061

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1051

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1249

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1281

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...