ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមប្រជុំអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ថ្នាក់រដ្ឋមន្ត្រីលើកទី៦

ចេញ​ផ្សាយ​ ៤ ឧសភា ២០២៦ 5746

នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ត្រី-វិស័យលើកទី៦ ស្តីពីការសម្របសម្រួលអនុវត្តកម្មវិធី គោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍ កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។
សូមជម្រាបថា កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦នេះគឺក្នុងគោលបំណងដើម្បី ទី១)ពិនិត្យលើវឌ្ឍនភាពនិងសមិទ្ធផលការងារត្រី-វិស័យដែលសម្រេចបាននៅតាមសហគមន៍ទាំងអស់ដែលបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍ បន្ទាប់ពីកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៥កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥និងការកំណត់ទិសដៅការងារបន្តក្នុងការជ្រើសរើសសហគមន៍បន្ថែម និងទី២)ពិនិត្យលើវឌ្ឍនភាពនិងលក្ខខណ្ឌការងារយោងនៃការរៀបចំយុទ្ធសាស្ត្រនិងផែនការអនុវត្តត្រី-វិស័យសម្រាប់ការអភិវឌ្ឍប្រកបដោយការសម្របសម្រួលលើវិស័យកសិកម្ម ទឹក អភិវឌ្ឍន៍ជនបទនៅកម្ពុជាឆ្នាំ២០២៧-២០៣១។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងសហការរួមគ្នាយ៉ាងជិតស្និត ក្នុងការកំណត់អាទិភាពនិងដាក់មធ្យោបាយរួមឱ្យមានភាពបន្សំគ្នា ដែលសម្រេចបាននូវលទ្ធផលជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន លើកកម្ពស់ជីវភាពឱ្យមានភាពល្អប្រសើរ ទទួលបានភោគផល សេដ្ឋកិច្ច មានប្រសិទ្ធភាពខ្ពស់ ដែលមានការគាំទ្រលើកទឹកចិត្ត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលឱ្យបន្តការងារសហការគ្នានេះឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមអភិក្រម "ជវភាព នៃប្រព័ន្ធតួអង្គតែមួយ”៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ តុលា ២០២៦ 327

𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗳𝗼𝗿 𝗔𝗴𝗿𝗶𝗳𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻

🌾🎙 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗳𝗼𝗿 𝗔𝗴𝗿𝗶𝗳𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 How can innovation, investment and partnerships shape the future of Cambodia's agrifood systems? In this special podcast episode, H.E. Prak David, Secretary of State at the Ministry of Agriculture, Forestry and Fisheries (MAFF), and Rebekah Bell, FAO Representative in Cambodia,...
ចេញ​ផ្សាយ​ ១៥ តុលា ២០២៦ 318

សូមថ្វាយមហាព្រះរាជកុសល គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ

សូមថ្វាយមហាព្រះរាជកុសល គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 471

សារលិខិតជូនពរ សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

សារលិខិតជូនពរ សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាស ដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានិងប្រកបដោយសោមនស្សរីករាយនៃទិវាចម្រើនជន្មាយុ...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 482

ឯកឧត្តម គង់ ច័ន្ទវាសនា៖ តម្រូវការស្រូវសម្រាប់កិនជាអង្ករនាំចេញកើនឡើង ខណៈរាជរដ្ឋាភិបាលត្រៀមវិធានការគាំទ្របន្ថែមទៀត

ឯកឧត្តម គង់ ច័ន្ទវាសនា៖ តម្រូវការស្រូវសម្រាប់កិនជាអង្ករនាំចេញកើនឡើង ខណៈរាជរដ្ឋាភិបាលត្រៀមវិធានការគាំទ្របន្ថែមទៀត
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 547

ចូលរួមផ្សព្វផ្សាយពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការសោមនស្សរីករាយចំពោះលោក បូរ ភ័កត្រា ស្ថាបនិក «រំដួលធីវី» ដែលបានយល់ព្រមធ្វើជាទូតសុច្ឆន្ទៈ...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 532

Cambodia’s agrifood sector is transforming — and CAFE26 is where opportunities come together

Cambodia’s agrifood sector is transforming — and CAFE26 is where opportunities come together. 🌾💡 From investment and business partnerships to new technologies, innovation and market opportunities, CAFE26 will bring together farmers, businesses, investors, financial institutions, innovators, young people and development partners from Cambodia and beyond. More than just an exhibition, CAFE26 is a platform to connect ideas with investment,...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 542

ក្រសួងកសិកម្មកោះប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​ដឹកនាំកិច្ចប្រជុំក្រុមការងារ​ចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 744

«វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្មវិធី បានថ្លែងថា «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី...
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 728

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ​ ដល់ ថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០​ ដល់ ទី១២ ខែតុលា ឆ្នាំ២០២៦

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ​ ដល់ ថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០​ ដល់ ទី១២ ខែតុលា ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 766

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ចើញដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និបាតអន្តរជាតិ និងកិច្ចប្រជុំ ICID នៅប្រទេសបារាំង

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ អមដោយមន្ត្រីជំនាញ និងថ្នាក់ដឹកនាំតំណាងក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមសន្និបាតអន្តរជាតិលើកទី២៦...
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 1549

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសំណេះសំណាលជាមួយយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម...