ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូនៃ ក.អ.ក. ចូលរួមដាក់កម្រងផ្កាជាកិច្ចគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ដែលបានទទួលមរណភាពនាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០:២៩នាទី រំលងអាធ្រាត ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ៕