Other News
នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពចំនួន ២០៤០គ្រាប់។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកស្បៀងបរិភោគជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យសរុប២៧លើករួមមាន៖ ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៦ ៦០០គីឡូក្រាម គោសាច់៣ក្បាល ស៊ុតទា ២៣ ៤១០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែងចំនួន៨២៦គីឡូក្រាម៕