Other News
នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ បានអញ្ជេីញដឹកនាំកិច្ចប្រជុំលើការងារនាយកដ្ឋាននីតិកម្មកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំដែលធ្វេីឡេីងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ មានការចូលរួមពីលោក ម៉ឹក គឹមស្រូយ អគ្គលេខាធិការរង លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោកអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋាននីតិកម្មកសិកម្ម៕