ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំអំពីបែបបទ នីតិវិធី ពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្មនៅ រដ្ឋបាលរាជធានី ខេត្ត

ចេញ​ផ្សាយ​ ៣០ វិច្ឆិកា ២០២៤ 311

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនិងសេចក្តីណែនាំអំពីបែបបទ នីតិវិធី ពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្មនៅរដ្ឋបាលរាជធានី ខេត្ត។

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ តំណាងរដ្ឋបាលរាជធានី ខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងអង្គភាពជំនាញពាក់ព័ន្ធ សរុបប្រមាណ៨០រូប ដែលប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ឹម ស៊ីថុល បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនិងសេចក្តីណែនាំអំពីបែបបទ នីតិវិធី និងពង្រឹងការផ្ដល់សេវារដ្ឋបាលពាក់ព័ន្ធនឹងវិស័យកសិកម្ម នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងឆាប់រហ័ស ស្របតាមបែបបទ និងនីតិវិធីជាធរមាន។ 

ឯកឧត្តមរដ្ឋលេខាធិកាប្រចាំការ ក៏ផ្ដល់អនុសាសន៍ដល់អង្គសិក្ខាសាលានិងអង្គភាពជំនាញពាក់ព័ន្ធ ដូចខាងក្រោម៖

១- អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តអនុវត្តផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្មឱ្យបានខ្ជាប់ខ្ជួនតាមសេចក្តីណែនាំអន្តរក្រសួង៣២៧ សណន.កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរដ្ឋបាលរាជធានី ខេត្ត ស្តីពីបែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

២- អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តផ្តល់របាយការណ៍ឱ្យបានទៀងទាត់រៀងរាល់ខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលលើវិស័យកសិកម្មនៅរដ្ឋបាលរាជធានី ខេត្ត ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

៣- លេខាធិការដ្ឋានកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តចុះគាំទ្របច្ចេកទេស ពិនិត្យ និងតាមដានជាប្រចាំលើមុខងារក្នុងវិស័យកសិកម្មដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

៤- គ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាប្រចាំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

Other News
ចេញ​ផ្សាយ​ ០៤ ធ្នូ ២០២៤ 110

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងតំណាងសហភាពអឺរ៉ុប រួមគ្នាដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសនៃ «កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន ផ្នែកនេសាទ» (CAPFISH-Capture) លើកទី៨

នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឃុន អេវ៉ារ៉ាត តំណាងស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាសហប្រធានគណៈកម្មការតម្រង់ទិស...
ចេញ​ផ្សាយ​ ០៤ ធ្នូ ២០២៤ 176

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញពិនិត្យវឌ្ឍនភាពការងាររៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា

នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ និងសហការី បានអញ្ជើញពិនិត្យទីតាំងឡូតិ៍កៅស៊ូសម្រាប់ររៀបចំកម្មវិធីប្រឡងចៀរជ័រ...
ចេញ​ផ្សាយ​ ០៤ ធ្នូ ២០២៤ 182

កិច្ចសម្ភាសខ្លីជាមួយ លោកឧកញ៉ា ហង់ សុគន្ធ ក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ពាក់ព័ន្ធនឹងការជំរុញការអនុវត្តគោលនយោបាយការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ-សង្កាត់ និងសហគមន៍កសិកម្មទំនើប

កិច្ចសម្ភាសខ្លីជាមួយ លោកឧកញ៉ា ហង់ សុគន្ធ ក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ពាក់ព័ន្ធនឹងការជំរុញការអនុវត្តគោលនយោបាយការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ០៤ ធ្នូ ២០២៤ 220

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ចុះពិនិត្យច្បារពូជ និងចម្ការពិសោធន៍ម៉ូណូក្លូននៃក្លូនកៅស៊ូកម្ពុជា CRRI 12 និង CRRI 19

នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យច្បារពូជក្លូនកៅស៊ូកម្ពុជា CRRI 12 និង CRRI 19 របស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រ​ខេត្ត​ត្បូង​ឃ្មុំ។...
ចេញ​ផ្សាយ​ ០៤ ធ្នូ ២០២៤ 222

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញចូលរួមប្រជុំពេញអង្គលើកទី១០ នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម នៅវិមានសន្តិភាព

នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គលើកទី១០ នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ០៣ ធ្នូ ២០២៤ 232

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលេីការរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥

នារសៀលថ្ងៃទី០៣ ខែធ្នូ​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីការរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ០៣ ធ្នូ ២០២៤ 227

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃទី០៣ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ យឹម​ សុខុម​ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ...
ចេញ​ផ្សាយ​ ០៣ ធ្នូ ២០២៤ 245

កិច្ចសម្ភាស ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបដល់អ្នកសារព័ត៌មានថា "តាមផែនការនៃការអភិវឌ្ឍ នៃកម្មវិធីគោលនយោបាយ អាទិភាពទី៦ ក្នុងវិស័យកសិកម្ម

ក្នុងកិច្ចសម្ភាស ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបដល់អ្នកសារព័ត៌មានថា "តាមផែនការនៃការអភិវឌ្ឍ នៃកម្មវិធីគោលនយោបាយ...
ចេញ​ផ្សាយ​ ០៣ ធ្នូ ២០២៤ 314

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១”

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រីសាន់សាញ...
ចេញ​ផ្សាយ​ ០៣ ធ្នូ ២០២៤ 225

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់-ទទួលកុំព្យូទ័រចំនួន១៧០គ្រឿង ពីរាជរដ្ឋាភិបាលកម្ពុជា

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ត សៀក ឡេង អនុរដ្ឋ​លេខាធិការ និងជាតំណាង​ដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត...
ចេញ​ផ្សាយ​ ០៣ ធ្នូ ២០២៤ 241

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ​ UNIDO លេីការងាររៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម

នារសៀលថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ​ UNIDO លេីការងាររៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម...
ចេញ​ផ្សាយ​ ០២ ធ្នូ ២០២៤ 255

បញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង

បញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះ...