កិច្ចប្រជុំតុមូលស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមប្រព័ន្ធវីដេអូពីចម្ងាយ

ចេញ​ផ្សាយ​ ២៣ មេសា ២០២១ 21114

នៅព្រឹកថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ព្រំ សុមានី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមអធិបតីភាព ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមដោយឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទផងដែរ ។ កិច្ចប្រជុំនេះរៀបចំដោយធនាគារពិភពលោក សម្របសម្រួលដោយលោកស្រី Mari Pangestu នាយកប្រតិបត្តិនៃធនាគារពិភពលោក ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តីក្រសួងកសិកម្មនៃប្រទេសឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ប៉ាពូញូហ្គីនេ ហ្វីលីពីន វៀតណាម និងទីម័រខាងកើត និងមានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អគ្គលេខាធិការអាស៊ាន  និងអង្គការជាតិ និងអន្តរជាតិផងដែរ។
គោលបំណងសំខាន់ក្នុងការរៀបចំកិច្ចប្រជុំតុមូលក្នុងកម្រឹតរដ្ឋមន្ត្រីកសិកម្មអាស៊ីប៉ាស៊ីហ្វិកនេះគឺដើម្បីពិភាក្សាលើបញ្ហានានា និងស្វែងរកជម្រើស និងសកម្មភាពជាអារទិភាពដើម្បីធានាអោយបាននូវនិរន្តរភាពនៃសន្តិសុខស្បៀងអាហារ និងអាហាររូបបឋមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏បានបញ្ជាក់ផងដែរថា ទោះជាកម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនក្នុងការអភិវឌ្ឍ   វិស័យកសិកម្ម ពិសេសគឺផលិតភាពកសិកម្មនៅមានកម្រិតទាប និងការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មនៅពុំទាន់ដោះស្រាយបានល្អប្រសើរ ដែលទាំងនេះជាហេតុធ្វើឱ្យកសិករកម្ពុជាមានការលំបាក។ ទោះជាយ៉ាងណាក៏ដោយក្នុងបរិកាណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ ក្រសួងក៏បានផ្តោតលើការងារសំខាន់ៗមួយចំនួនទៀត ដែលជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះរួមមាន៖
  ១-ជំរុញការអភិវឌ្ឍដំណាំស្រូវ ដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្ម ដោយលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ និងទីផ្សារក្នុងស្រុក តាមរយៈការប្រើប្រាស់ពូជដំណាំមានគុណភាព ការធ្វើពិពិធកម្មប្រភេទដំណាំ ការអនុវត្ត បង្គុំបច្ចេកទេសទំនើប ការលើកកម្ពស់ការអនុវត្តកសិកម្មល្អ និងការផ្តល់សេវាបច្ចេកទេសកសិកម្មថ្មី និងបច្ចេកវិទ្យាវៃឆ្លាតធន់នឹងអាកាសធាតុដល់កសិករ និងសហគមន៍កសិកម្ម។ ពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយការរាតត្បាតសមាសភាពចង្រៃ ព្រមទាំងត្រូវត្រៀមបម្រុងគ្រាប់ពូជដំណាំសម្រាប់ចែកជូនដល់កសិករ ដើម្បីស្តារផលិតកម្មដំណាំនៅតាមតំបន់ដែលរងគ្រោះដោយសារកត្តាធម្មជាតិ។ បន្ថែមលើសពីនេះ ក្រសួងបន្តជួយដល់ប្រជាកសិករតាមគ្រប់រូបភាពសំដៅដល់ការបង្កើតកសិដ្ឋានថ្មីៗ ព្រមទាំងគាំទ្រ និងពង្រីកទំហំផលិតកម្មស្បៀងដែលឆាប់ផ្តល់ផលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
  ២-ជំរុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសត្វមានគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់បំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ លើកទឹកចិត្តដល់ប្រជាកសិករដែលចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឱ្យបង្កើនការចិញ្ចឹមសត្វដែលមានវដ្ដផលិតកម្មខ្លី។ ជំរុញការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មឱ្យបង្កើនទុនវិនិយោគបន្ថែមទៀតក្នុងការពង្រីកកសិដ្ឋានចិញ្ចឹមសត្វ និងបង្កើនផលិតកម្មសត្វ។ ជំរុញការផលិតចំណីសត្វ បង្កើនទុនសម្រាប់ការទិញវត្ថុធាតុដើមក្នុងស្រុក ដើម្បីបង្កើនការផលិតចំណីសត្វ ធានានូវគុណភាព សុវត្ថិភាព និងមានតម្លៃសមស្រប។
៣-ជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាពដល់ប្រជាកសិករ និងអ្នកវិនិយោគ ដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រី រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ បង្កើនការផលិតកូនត្រីពូជឱ្យបានគ្រប់គ្រាន់ ដើម្បីចែកចាយដល់កសិករនៅតំបន់ដែលមានសក្តានុពលក្នុងការធ្វើវារីវប្បកម្ម ផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុដល់សហគមន៍នេសាទ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។
  ៤-រៀបចំកសាងគម្រោង/ផែនការផលិតកម្មស្បៀង ស្របតាមផែនការមេវិស័យកសិកម្មឆ្នាំ២០៣០ និងជំរុញការអនុវត្តផែនការសកម្មភាពនេះ ដើម្បីបង្កើនផលិតកម្មស្បៀងអាហារ (បន្លែ ផ្លែឈើ ត្រី សាច់) សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការហូបចុកក្នុងប្រទេសឱ្យបានគ្រប់គ្រាន់ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩នេះ។

Other News
ចេញ​ផ្សាយ​ ១០ មីនា ២០២៦ 56

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ ក្នុងពិធីផ្តល់វិញ្ញាបនបត្រ CamGAP ជូនដល់កសិករអ្នកដាំ​កាហ្វេ នៅខេត្តមណ្ឌលគិរី

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងពិធីផ្តល់វិញ្ញាបនបត្រ CamGAP...
ចេញ​ផ្សាយ​ ១០ មីនា ២០២៦ 58

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចូលរួមពិធីប្រគល់-ទទួលទ្រព្យសម្បត្តិរបស់គម្រោង «CAPFISH-Capture» របស់អង្គការ FAO

នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលទ្រព្យសម្បត្តិរបស់គម្រោង...
ចេញ​ផ្សាយ​ ១០ មីនា ២០២៦ 77

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ «ពង្រឹងលើការគ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ​របស់​គណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោត​ទន្លេមេគង្គ»

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ តំណាង​ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ៩ មីនា ២០២៦ 197

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ១៥០គីឡូក្រាម ស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ៦០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ១៥០គីឡូក្រាម ស៊ុតទាចំនួន ៦០០គ្រាប់...
ចេញ​ផ្សាយ​ ៩ មីនា ២០២៦ 174

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកជំទាវ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសាទរ​ ទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលើកទី១១៥​ ឆ្នាំ២០២៦​ ក្រោមប្រធានបទ «សន្តិភាព​ និងសន្តិសុខ​ សម្រាប់ស្រ្តី​ និងគ្រួសារ»

នាព្រឹកថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធី​ អបអរសាទរ​...
ចេញ​ផ្សាយ​ ៨ មីនា ២០២៦ 243

អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦

អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ៨ មីនា ២០២៦ 242

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារនិងដោះស្រាយបញ្ហាប្រឈមនានាក្នុងការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម តាមយន្តការច្រកចេញចូលតែមួយ នៅខេត្តរតនគិរី

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ៨ មីនា ២០២៦ 247

ក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា តាមរយៈទស្សនកិច្ចសិក្សាពីតួនាទីស្ត្រីក្នុងវិស័យជលផល

នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ហ៊ូ សុពណ៌ លោកជំទាវ ចាន់ ផលលឿន លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខា​ធិការ ព្រមទាំងសហការី នៃក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួង​កសិកម្ម...
ចេញ​ផ្សាយ​ ៧ មីនា ២០២៦ 246

ទិដ្ឋភាពនៃហ្វូងផ្សោតក្បាលត្រឡោក (Irrawaddy dolphins) បង្ហាញនូវសកម្មភាពនៃបច្ចេកទេសក្នុងការចាប់ចំណីដ៏អស្ចារ្យ «Mud-Pluming» (ការបក់ភក់)

ទិដ្ឋភាពនៃហ្វូងផ្សោតក្បាលត្រឡោក (Irrawaddy dolphins) បង្ហាញនូវសកម្មភាពនៃបច្ចេកទេសក្នុងការចាប់ចំណីដ៏អស្ចារ្យ «Mud-Pluming» (ការបក់ភក់)។
ចេញ​ផ្សាយ​ ៧ មីនា ២០២៦ 268

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជួបជាមួយតំណាងអង្គការ Helen Keller អន្តរជាតិ ពិភាក្សា​ផ្តោតលើតួនាទីមន្ត្រីកសិកម្មឃុំ ក្នុងការជំរុញកសិកម្មគិតគូរ​ពីអាហា​រូបត្ថម្ភនៅតាមសហគមន៍

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សា​ការងារជាមួយ លោកបណ្ឌិត Shawn Baker នាយកប្រតិបត្តិរង​សកល​​​របស់​អង្គការ...
ចេញ​ផ្សាយ​ ៧ មីនា ២០២៦ 261

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកិច្ចប្រជុំ​ដោះ​ស្រាយករណី «បោះបង្គោលវាទយកទីតាំងចិញ្ចឹមងាវស ​ឬលៀស​សមុទ្រ» នៅក្នុងសហគមន៍នេសាទកែវផុស ស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនំាំពីឯកឧត្តម​រដ្ឋ​​លេខាធិការ ហាស់ សារ៉េត បានដឹកនាំមន្ត្រីពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ៧ មីនា ២០២៦ 273

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញចូលរួមសន្និបាតបូកសរុបការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ)

នៅថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងជួញដូរគ្រឿងញៀនប្រចាំក្រសួងកសិកម្ម...