Other News
នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនលើកិច្ចសហការរវាងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីក្រុមការងារធនាគារបានធ្វើបទបង្ហាញរបស់ខ្លួនរួច ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ប្រាប់ដល់ភាគីធនាគារ ពិចារណាផ្តល់ការគាំទ្រដល់វិស័យកសិកម្ម និងផ្តល់កម្ចីដល់អ្នកស្ថិតនៅក្នុងវិស័យនេះ ឱ្យបានទូលំទូលាយ និងក្នុងអត្រាការប្រាក់ទាបសមរម្យ៕