នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ៣៨០គីឡូក្រាម ឪឡឹកទុំក្រហមចំនួន ៨០០គីឡូក្រាម ពោតចំនួន ២០០ផ្លែ ត្រីអណ្តែងចំនួន ៧០គីឡូក្រាម និងស៊ុតទាចំនួន ៤០០គ្រាប់ ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ការប្រមូលផលបានចំនួន ៤១លើក សរុបចំនួន ៥២ ០៧៩គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ៣០ ៦៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ១០០គីឡូក្រាម ឪឡឹកក្រហមចំនួន ១២ ៦០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ត្រសក់ទ្រើងចំនួន ៦៥គីឡូក្រាម សណ្តែកកួរចំនួន ៩៥៤គីឡូក្រាម ពោតចំនួន ៥៥២ផ្លែ ស៊ុតទាចំនួន ៣៦ ២៩០គ្រាប់ ត្រីអណ្តែងចំនួន ៧៦៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាម៕