Other News
នារសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំ ដេីម្បីពិនិត្យរកធាតុចូល បំពេញក្នុងកម្រងបញ្ជីសំណួរស្តីពីព័ត៌មានរុក្ខជាតិ ដែលរៀបចំដោយ
លេខាធិការដ្ឋានសាយតេស។ កិច្ចប្រជុំនេះ ក្រោមអធិបតីឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រី្តនៃអង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើសរុបចំនួន ២២ រូប។