ឯកឧត្តមបណ្ឌិតយ៉ង សាំងកុមារ អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា​ពិគ្រោះយោបល់ និងតម្រង់ទិសគម្រោងលើកកម្ពស់តំបន់ទន្លេមេគង្គ ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី

ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៥ 732

នៅថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតយ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតិភាព ក្នុងសិក្ខាសាលា​ពិគ្រោះ​យោបល់ និងតម្រង់ទិសគម្រោងលើកកម្ពស់តំបន់ទន្លេមេគង្គ នៅខេត្តមណ្ឌលគីរី និងខេត្តរតនគីរី (Mekong Elevate, MAP 2) និងមានការចូលរួមពី​លោក​ប្រធានមន្ទីរកសិកម្ម ខេត្តទាំងពីរ ដែលសិក្ខាសាលាធ្វើឡើង​ដើម្បី​លើក​​ស្ទួយ​ភាពធន់​នៃ​វិស័យកសិកម្ម និងជីវភាពកសិករ ជាពិសេស​កសិករ​ពិការ​ភាព និងជនជាតិ​ដើមភាគតិច។ 
នាឱកាសនៃអង្គសិក្ខាសាលា ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានណែនាំ​ដល់អ្នកពាក់ព័ន្ធក្នុងការអនុវត្តន៍គម្រោងត្រូវយកចិត្តទុកដាក់សហការជំរុញកសិ​ផលដែលមានតម្លៃខ្ពស់ និងសមស្របសម្រាប់ខេត្តទាំង២ ដែលមានដំណាំ​ដូចជា៖ ស្ពៃបូកគោ ស្ពៃក្តោប ដំឡូងបារាំង កាហ្វេ ទុរេន ស្វាយចន្ទី។ ដោយ​ឡែក​សម្រាប់ស្រុកកោះញែកនៃខេត្តមណ្ឌលគិរី គឺការចូលរួមសហការជាមួយ​ប្រព័ន្ធកញ្ចប់សេវារួមជូនកសិករ (Farmers' One Stop Services) ដើម្បី​ដោះស្រាយ​បញ្ហាទុន ទីផ្សារ និងបង្កើនប្រាក់ចំណេញជូនកសិករ​ពីផលិតកម្ម​ស្រូវ និងពង្រឹងតួនាទីស្រុកកោះញែកជាជង្រុកស្រូវ​អង្ករសម្រាប់​ខេត្តមណ្ឌល​គីរី និងខេត្តរតនគីរី។ 
ឯកឧត្តមបណ្ឌិត បញ្ជាក់បន្ថែមទៀតថា ការងារទាំងអស់នេះគឺ ជាការ​ផ្លាស់​ប្តូរឥរិយាបថដ៏​សំខាន់​មួយក្នុងផលិតកម្មកសិកម្ម ក្នុងគោលដៅបង្កើន​គុណភាព កាត់បន្ថយថ្លៃដើម​ផលិត បង្កើនប្រាក់ចំណេញជូនដល់គ្រួសារ​កសិករ ជាពិសេសកសិករ​ខ្នាត​តូច​​ងាយរងគ្រោះ កសិករមានពិការភាព កសិករ​ជាជនជាតិដើមភាគតិច​នៃ​តំបន់ភាគឦសានកម្ពុជា។
សូមបញ្ជាក់ថា គម្រោងលើកកម្ពស់តំបន់ទន្លេមេគង្គ អនុវត្តដោយអង្គការ CARE ដែលគាំទ្រមូលនិធីពីរដ្ឋាភិបាលអូស្រ្តាលី ដើម្បីធានាឱ្យគម្រោងដើរ​ត្រូវគ្នា​ជាមួយគោលនយោបាយរាជរដ្ឋាភិបាល ជាពិសេសក្នុងការសហការ​ជាមួយមន្រ្តីកសិកម្មឃុំ បង្កើនគុណភាព និងប្រសិទ្ធភាពសេវាបម្រើកសិករ៕

Other News
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 207

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 466

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 485

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 643

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 706

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 662

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 700

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1032

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1046

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1034

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1220

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1252

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...