កម្ពុជា ឆ្ពោះទៅកាន់អធិរាជស្វាយចន្ទី

ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៤ 2304

ស្វាយចន្ទីជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់​ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧% ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជា អធិរាជស្វាយចន្ទី នាពេលអនាគត។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»។ ដើម្បីសម្រេចបាននូវការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅខេត្តកំពង់ធំ។ ការចងក្រងសហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់ទីផ្សារដោយផ្ទាល់តាមរយៈការសម្របសម្រួលពីក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងជួយគាំទ្រផ្នែកទុន និងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរការបានដោយរលូន និងទទួលបានតម្លៃបន្ថែម ព្រមទាំងផលចំណេញខ្ពស់។

Other News
ចេញ​ផ្សាយ​ ១៧ មីនា ២០២៥ 488

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Noel Grealish រដ្ឋមន្រ្តីក្រសួងកសិកម្ម ចំណីអាហារ និងសមុទ្រនៃសាធារណរដ្ឋអៀរឡង់

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Noel Grealish រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មីនា ២០២៥ 268

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីប្រកាសបើកព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០គីឡូម៉ែត្រ ដើម្បីសង្រ្គោះសត្វផ្សោតកម្ពុជា»

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីប្រកាសបើក «យុទ្ធនាការហែលទឹកទន្លេមេគង្គចម្ងាយ...
ចេញ​ផ្សាយ​ ១៧ មីនា ២០២៥ 263

សេចក្តីប្រកាសព័ត៌មានស្តីពី យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០ គីឡូម៉ែត ដើម្បីជួយសង្គ្រោះសត្វផ្សោត របស់កម្ពុជា

សេចក្តីប្រកាសព័ត៌មានស្តីពី យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០ គីឡូម៉ែត ដើម្បីជួយសង្គ្រោះសត្វផ្សោត របស់កម្ពុជា
ចេញ​ផ្សាយ​ ១៧ មីនា ២០២៥ 274

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះត្រួតពិនិត្យកន្លែងអភិរក្សជលផលកំពង់ប្រាក់ ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មានលោកនាយរងខណ្ឌ...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៥ 397

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញដឹកនាំក្រុមការងារ ចុះតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ នៅតំបន់មេគង្គក្រោម ក្នុងខេត្តចំនួន៣

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អមដំណើរដោយ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ រួមជាមួយមន្ត្រី​នៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម...
ចេញ​ផ្សាយ​ ១៤ មីនា ២០២៥ 463

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាប្រឡងបញ្ចប់ការសិក្សារបស់និសិ្សតថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសកសិកម្មផ្នែកអាហារូបករណ៍ ជំនាន់ទី២៨ និងផ្នែកបណ្តុះបណ្តាលបន្តជំនាន់ទី១៣ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នៅខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការទទួលខុសត្រូវរួម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាប្រឡងបញ្ចប់ការសិក្សារបស់និសិ្សតថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសកសិកម្មផ្នែកអាហារូបករណ៍...
ចេញ​ផ្សាយ​ ១៤ មីនា ២០២៥ 496

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន

នាព្រឹកថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២៤​ ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ​ អប់រំ​ បង្ការ​ ទប់ស្កាត់​ ការប្រេីប្រាស់​ និងជួញដូរគ្រឿងញៀន​ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៥ 449

ដំណាំគោល០៦មុខសំខាន់ៗ ក្នុងផ្ទះសំណាញ់ នៃសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ដំណាំគោល០៦មុខសំខាន់ៗ ក្នុងផ្ទះសំណាញ់ នៃសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង»៕
ចេញ​ផ្សាយ​ ១៣ មីនា ២០២៥ 496

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ បានបន្តដំណេីរចុះទស្សនកិច្ចនៅកសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) និងចំការម្រេច​ សុធី​ នៅខេត្តកែប

នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ បានបន្តដំណេីរចុះទស្សនកិច្ចនៅកសិដ្ឋានប៊េប៊ី-ប៊ើត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 550

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អញ្ជេីញលែងក្តាម​មេមានពង​ក្រៅ នៅស្ថានីយភ្ញាស់កូន​ និងថែបំប៉នមេក្តាមសេះ ស្ថិតនៅខេត្តកែប

នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ បានអញ្ជេីញលែងក្តាម​មេមានពង​ក្រៅ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 548

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះ​សំណាល​ជាមួយវារីវប្បករ ដើម្បីស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ឈានឆ្ពោះទៅរកការអភិវឌ្ឍវារីវប្បកម្មខេត្តព្រៃវែង

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចទ្រទ្រង់វិស័យ​វារីវប្បកម្មកម្ពុជា...
ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 558

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤...