នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាគណអធិបតី ក្នុងពីធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពី ការផលិតនិងផ្គត់ផ្គង់ស្រូវសិរីរាង្គតាមស្តង់អន្តរជាតិ (អឺរ៉ុប និងអាមេរិក) រវាងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) និងសហគមន៍កសិកម្មចំនួន០៦ ដែលក្នុងនោះសហគមន៍ចំនួន០៤ មកពីខេត្តកំពង់ឆ្នាំង ០១សហគមន៍មកពីខេត្តកំពង់ស្ពឺ និង០១សហគមន៍មកពីខេត្តតាកែវ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ គោលបំណងសំខាន់ក្នុងការចុះហត្ថលេខាលើកិច្ចសន្យានេះ ដើម្បីធ្វើអោយសហគមន៍ដែលមានសក្តានុពល មានលទ្ធភាពបង្កើនការផលិតស្រូវសរីរាង្គ ប្រកបដោយបរិមាណ និងគុណភាព ព្រមទាំងលើកទឹកចិត្តសហគមន៍ក្នុងការរកដៃគូនិងទីផ្សារកសិកម្ម និងបង្កលក្ខណៈអោយសហគមន៍មានសមត្ថភាពកាន់តែប្រសើរឡើងក្នុងការគ្រប់គ្រង បង្កើនមុខរបរ និងប្រាក់ចំណូល។