Other News
នៅរសៀលថ្ងៃច័ន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានកិច្ចការរដ្ឋបាលបានមានកិច្ចប្រជុំមួយដឹកនាំដោយ លោក ជា ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល ដើម្បីត្រួតពិនិត្យការងាររបស់នាយកដ្ឋាន ដោយមានការចូលរួមរបស់ លោក លោកស្រី អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និង លោក លោកស្រី ប្រធានគ្រប់ការិយាល័យក្រោមឱវាទ។ ក្នុងកិច្ចប្រជុំនោះផងដែរ លោកប្រធានបានសម្រេចបែងចែកភារកិច្ចការងារថ្មីជូនលោក លោកស្រី អនុប្រធាននាយកដ្ឋាន និងបានណែនាំដល់គ្រប់ការិយាល័យក្រោមឱវាទឱ្យបន្តពង្រឹងការងាររបស់ខ្លួន ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ។