Other News
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ រួមជាមួយ ឯកឧត្តម ឃឹម ប៊ុន សុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីមួយចំនួនទៀត បានអញ្ជើញជាអធិបតី នៅក្នុងពិធីបើកផ្សារណាត់ ផលិតផលបន្លែ សុវត្ថិភាព របស់គម្រោងជម្រុញផលិតផលស្បៀង Boosting Food Production នៅក្រុងសៀមរាប ។