លោក ភុំ រ៉ា អញ្ជើញបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដេប៉ូលក់ដុំ.លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្មនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង។

ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២២ 10035

     ព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថៃ្ងទី២៨ ខែកញ្ញា ឆ្នាំ២០២២លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមជាគណអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេស ក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម នៅសាលាខេត្តស្ទឹងត្រែង ចូលរួមក្នុងពិធីនោះមាន លោក យឹម ផែន អភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ព្រមទាំងមានអាជីវករចូលរួមរៀនសូត្រចំនួន១៣០រូប ។ សូមជម្រាបជូនថាវគ្គនេះរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមការសម្របសម្រួលពីរដ្ឋបាលខេត្ត សហការជាមួយនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12