Other News
នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាគណអធិបតីក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយគម្រោងចន្ទីបៃតងជំហានទី២ អនុវត្តដោយអង្គការហេក្ស (HEKS/EPER) ដែលមានរយៈពេល ០៤ឆ្នាំ(២០២២-២០២៥) ដោយផ្តោតសំខាន់លើការដាំដំណាំចន្ទីក្សេតបរិស្ថានធន់នឹងអាកាសធាតុ បង្កើតខ្សែច្រវាក់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី និងពង្រឹងការអនុវត្តគោលនយោបាយចន្ទី និងបង្កើតឱ្យមានឱកាសផ្សេងៗក្នុងវិស័យដំណាំស្វាយចន្ទី។