Other News
ព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំកសិកម្ម Tricyclazole ឡើងវិញ និងការណែនាំពីរបៀបប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង ។ ក្រោមអធិបតីភាពលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក.ក្រុង ដោយមានការចូលរួមពីប្រធាន.អនុប្រធានការិយាល័យ និងមន្រ្តីនីតិកម្មកសិកម្មមកពីខេត្តរតនៈគិរី និងខេត្តមណ្ទលគិរី ព្រមទាំងពាណិជ្ជករ អាជីវករ និងអ្នកពាក់ព័ន្ធប្រមា១០០នាក់ ដោយបានអនុវត្តតាមគោលការណ៍ ៣កុំ ៣ការពារ ។