ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំពិនិត្យគម្រោង «ជលផលសមុទ្រ និងតំបន់​ឆ្នេរប្រកបដោយ​ចីរភាព (SCMF)»

ចេញ​ផ្សាយ​ ១៩ ឧសភា ២០២៦ 3308

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈ​កម្មការតម្រង់ទិសគម្រោង SCMF បានអញ្ជើញជាអធិបតីភាពក្នុង​កិច្ចប្រជុំចាប់ផ្តើមបេសកកម្ម ពិនិត្យគម្រោង «ជលផលសមុទ្រ​និង​តំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)» ក្រោម​ក្របខណ្ឌ​ហិរញ្ញ​ប្ប​ទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និង​ទីភ្នាក់​ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ(AFD)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ​ពីចម្ងាយ ដែលរួមមាន៖ ក្រុមការងារ ADB មកពីស្នាក់ការកណ្តាល​នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងប្រចាំកម្ពុជា ដៃគូអនុវត្ត​គម្រោង​មកពីអគ្គនាយកដ្ឋានជលផល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន សហគ្រិនខ្មែរ(KE) និងរដ្ឋបាលថ្នាក់​ក្រោម​ជាតិ នៃខេត្តតំបន់ឆ្នេរទាំង៤។ គោលបំណងនៃបេសកកម្ម គឺដើម្បីពិនិត្យ​វឌ្ឍនភាពនៃការអនុវត្តគម្រោង ផែនការសកម្មភាព​សម្រាប់​អនុវត្តបន្ត បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីជំរុញការអនុវត្ត​ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក។ 
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ពុំ សុថា អគ្គនាយកនៃអគ្គនាយក​ដ្ឋាន​ជលផល និងជានាយកគម្រោង បានជម្រាបជូនអំពីគម្រោង SCMF កំពុងធ្វើការវិនិយោគ ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ និង​និរន្តរភាពនៃធនធានជលផលតំបន់ឆ្នេរ និងសមុទ្រកម្ពុជា ស្តារឡើង​វិញនូវប្រព័ន្ធអេកូឡូស៊ីជលផល និងផលនេសាទសមុទ្រ ដាក់ពង្រាយ​សំណង់ជម្រកត្រីសិប្បនិម្មិត។ ជំរុញការធ្វើវារីវប្បកម្មក្នុងសមុទ្រ​តាម​បែប​ធម្មជាតិ និងអភិវឌ្ឍផែនេសាទប្រកដោយស្តង់ដារ សម្រាប់ឡើង​ផលនេសាទ និងលើកកម្ពស់សុវត្ថិភាពអាហារសមុទ្រ។ គម្រោងក៏​ពង្រឹង​​សហគមន៍នេសាទតំបន់ឆ្នេរ អភិវឌ្ឍវិស័យឯកជន ឱ្យមាន​សមត្ថភាព​ក្នុងការធ្វើពិពិធកម្មនិងពង្រីកអាជីវកម្មប្រកបដោយ​ជោគជ័យ។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានគូស​បញ្ជាក់​អំពីសារសំខាន់របស់គម្រោង ក្នុងការគាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះSCMFជាគម្រោងដ៏ធំមួយ ដែលទាមទារ​ឱ្យមានការជួយ​គាំទ្រ ការជំរុញ និងការដោះស្រាយបញ្ហាប្រឈមជាបន្តបន្ទាប់ តាម​រយៈ​ការសម្របសម្រួល និងចូលរួមពីក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ។
ជាចុងបញ្ចប់ ឯកឧត្តមបានផ្តល់អនុសាសន៍ជំរុញការអនុវត្តប្រកប​ដោយ​ប្រសិទ្ធភាព និងលើកទឹកចិត្តដល់ក្រុមការងារក្នុងបេសកកម្ម ជជែកពិភាក្សាគ្រប់ជ្រុងជ្រោយ ក្នុងការដោះស្រាយបញ្ហានានា​ដើម្បី​ឈានទៅសម្រេចឱ្យបាននូវផែនការគម្រោង៕

Other News
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 501

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 612

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 602

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 630

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 632

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 631

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 630

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 671

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 662

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 664

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 646

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...