ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អញ្ចើញចូលរួមក្នុងពិធីចែកទោចក្រយានយន្ត និងកុំព្យូទ័របន្ទះ ជូនភ្នាក់ងារផ្សព្វផ្សាយកសិកម្ម នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅទីស្តីការក្រសួង សាលប្រជុំសែនពិដោរ

ចេញ​ផ្សាយ​ ៧ សីហា ២០១៨ 3918

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ចើញចូលរួមក្នុងពិធីចែកទោចក្រយានយន្ត និងកុំព្យូទ័របន្ទះ ជូនភ្នាក់ងារផ្សព្វផ្សាយកសិកម្ម នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅទីស្តីការក្រសួង សាលប្រជុំសែនពិដោរ។

តាមការរាយការណ៍របស់លោកបណ្ឌិតមាស ពិសិដ្ឋ នាយកប្រតិបត្តិនៃកម្មវិធី ASPIRE បានឲ្យដឹងថា គោលបំណងនៃកម្មវិធីនេះគឺលើកកម្ពស់ និងធ្វើឲ្យកាន់តែប្រសើរឡើងនូវការផ្តល់សេវាកម្មកសិកម្ម ដែលឆ្លើយតបនឹងតម្រូវការកសិករខ្នាតតូច ដែលមានទំហំផលិតកម្មតូចចំនួន ១២០ ពាន់គ្រួសារ ក៏ដូចជាជួយកសិករដែលមានទំហំផលិតកម្មតូច ក្រីក្រ និងងាយរងគ្រោះ ដែលអាចធ្វើធុរកិច្ចកសិកម្ម និងទទួលបានប្រាក់ចូលខ្ពស់ ហើយមានភាពធន់នឹងអាកាសធាតុ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់របស់កសិករ។ សូមបញ្ជាក់ថា កម្មវិធីនេះជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ថវិកាជាតិ រួមជាមួយនិងអង្គការមូលនិធិអន្តរជាតិ លើកដំបូងសម្រាប់អភិវឌ្ឍកសិកម្ម IFAD សរុប ៥២.៤ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តនៅខេត្តគោលដៅចំនួន ១១ខេត្ត គឺខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបងរយៈពេល ៧ឆ្នាំពីថ្ងៃ៥ មីនា ឆ្នាំ២០១៥ ដល់ថ្ងៃ៣១ មីនា ឆ្នាំ២០២២។

អ្វីដែលជាទីមោទនៈនោះគឺ ដោយរាជរដ្ឋាភិបាល និងអង្គការ IFAD បានសង្គេតឃើញថាកម្មវិធីនេះបាន និងកំពុងដំណើរការល្អ និងកំពុងទទួលបានលទ្ធផលជាផ្លែផ្កា រាជរដ្ឋាភិបាលបានសម្រេចពង្រឹង និងពង្រីកកម្មវិធីនេះឲ្យគ្របដណ្តប់ទូទាំងប្រទេស តាមរយៈបង្កើនថវិកាជាង ១៥ លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដោយគ្រោងអនុវត្តនាឆ្នាំ២០១៩ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ពិធីចែកទោចក្រយានយន្ត និងកុំព្យូទ័របន្ទះនាថ្ងៃនេះ គឺជាថវិកាជំនួយរបស់រាជរដ្ឋាភិបាលសុទ្ធសាធ ដែលចែកជូនទៅខេត្តគោលដៅទាំង ១១ ដោយមានទោចក្រយានយន្តសរុបចំនួន ១៧៨គ្រឿង និងកុំព្យូទ័របន្ទះ ៥៦០គ្រឿង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីជំនាញរបស់ក្រសួងដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តកម្មវិធីនេះ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ ពង្រីកចំណះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងភាពទទួលខុសត្រូវខ្ពស់សម្រាប់បន្តដើរតួនាទីជាគ្រូ និងដៃគូយ៉ាងមានសមត្ថភាពនិងប្រសិទ្ធភាពដល់ប្រជាកសិករ ធ្វើយ៉ាងណាឲ្យប្រជាកសិករមានភាពរឹងពឹង និងភាពម្ចាស់ការដើម្បីបន្តអនុវត្តកម្មវិធីនេះនាពេលដែលកម្មវិធីនេះត្រូវបានបញ្ចប់ "ទូកទៅ កំពង់នៅ" ។ ត្រូវចូលរួមជាមួយប្រជាកសិករក្នុងការសិក្សាស្វែងយល់ឲ្យបានលំអិតអំពីតម្រូវការនៃទីផ្សារ ដូចជាប្រភេទនៃដំណាំ ផលិតភាព គុណភាព និងការវេចខ្ចប់។ គួរមានភាពទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់ និងថែរក្សាការពារសម្បត្តិរដ្ឋ ដូចជាទោចក្រយានយន្ត និងកុំព្យូទ័របន្ទះដែលប្រគល់ជូននាថ្ងៃនេះ។ ភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម សាលាជាតិកសិកម្ម និងសាលាកសិកម្មដទៃទៀតដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាស្រាវជ្រាវបច្ចេកទេស និងបច្ចេកវិទ្យាថ្មីទំនើបសម្រាប់ប្រជាកសិករដើម្បីកាត់បន្ថយកំលាំងពលកម្ម បង្កើនផលិតភាព គុណភាព និងប្រាក់ចំណូល ធ្វើយ៉ាងណាដើរទាន់កំណើនសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

 

Other News
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 161

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 454

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 475

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 639

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 696

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 656

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 693

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1022

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1033

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1028

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1203

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1240

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...