នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយគណៈប្រតិភូប្រទេសឡាវ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបានធ្វើការពិភាក្សាក្នុងការជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផ្តោតសំខាន់លើការដឹកជញ្ជូនកសិផលកម្ពុជាទៅកាន់ប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ ក៏ដូចជាការបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មកម្ពុជា និងបន្តពង្រឹងកិច្ចសហប្រតិបត្តិក្នុងវិស័យកសិកម្ម សំដៅផ្តល់ផលប្រយោជន៍ និងផលចំនេញរួមនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ជាពិសេសការវិនិយោគលើវិស័យកសិកម្ម ការនាំចូលធាតុផ្សំជីកសិកម្ម ជីប៉ូតាស ជាដើម៕