នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គលើកទី១០ នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការ នៅវិមានសន្តិភាព។
កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក-សមាជិការ នៃក្រុមការងារផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
ក្នុងអង្គពិធី ក្រុមការងារគណៈកម្មាធិការ បានស្តាប់នូវបទបង្ហាញចំនួន២ រួមមាន ទី១ សេដ្ឋកិច្ចអធ្យាក្រឹតកាបូននៅឆ្នាំ២០៥០ ស្តីពី មេរៀនបញ្ហាប្រឈម និងកាលានុវត្តភាព ដែលរៀបចំបទបង្ហាញដោយ ឯកឧត្តមបណ្ឌិត កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន និងទី២ កាលានុវត្តភាពសម្រាប់ការឧបត្ថម្ភធនក្នុងយន្តការឥណទានកាបូនរួមគ្នា សម្រាប់គម្រោងកកើតឡើងវិញកម្រិតធំនៅកម្ពុជា ដែលរៀបចំបទបង្ហាញដោយលោក Rogier Van Mansvelt ប្រធានផ្នែកបច្ចេកទេសនៃ Asian Gateway៕