សហគមន៍​គឺជា​មធ្យោបាយ​សម្រាប់​បង្កើន​ចំណូល

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4247

ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ដាស់តឿន​ដល់​សិ​ករ​ថា ​មានតែ​សមាគមន៍​ទេ ដែលជា​មធ្យោបាយ​មួយ ​ដើម្បី​បង្កើន​ចំណូល​របស់​កសិករ។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ ទទួល​សហគម​ន៍ក​សិ​កម្ម​ចំនួន៣ នៅ​ឃុំ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​បាន​ប្រាប់​ដល់​កសិករ​ជាច្រើន​រយ​នាក់​ អំពី​សារសំខាន់​នៃ​ការ​ច្របាច់​ចូលគ្នា ​ជា​សហគមន៍​របស់​កសិក​រ ។

គាត់​បាន​ពន្យល់ថា សហគមន៍​ គឹជា​មធ្យោបាយ​ សម្រាប់​បង្កើន​ចំណូល​ និង​បង្កើន​អំណាច ​ជូន​ដល់​កសិករ​ ក្រៅពីនេះ​ក៏​អាច​ទទួលបាន ​និង​បង្កើន​ចំណេះដឹង​បច្ចេកទេស​មុខ​ជំនួញ កាត់បន្ថយ​ការកេងប្រវ័ញ្ច និង​ទទួលបាន​នូ​ការគាំទ្រ​ ការលើកទឹកចិត្ត​ ពី​មជ្ឈដ្ឋាន​នានា ។

ឯកឧត្តមរដ្ឋមន្ត្រី ​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ​អង្ក​ការ​នានា​ជួយ​យ៉ាងណា​ ជំរុញ​ក្នុងការ​បង្កើត​សហគមន៍ ​ការជួយឧបត្ថម្ភ​គាំទ្រ​ ទាំង​ស្មារតី​សម្ភារៈ ដោយ​ធ្វើយ៉ាងណា​ឱ្យ​សហគមន៍ ​មានការ​អភិវឌ្ឍន៍​ឈានឡើង ​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​ និង​កំណើនសេដ្ឋកិច្ច។

សហគមន៍​ទាំងបី ​ដែល​បានប្រកាស​ទទួលស្គាល់ ​កាលពីពេលថ្មីៗនេះ​ មាន​សហគមន៍​អភិវឌ្ឍ​ន័ក​សិ​កម្ម ​ពេល​រុងរឿង​ក្នុងស្រុក​បរិបូរ​ណ៌ ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ជ្រលង​សេក​មាស ​ក្នុងស្រុក​កំពង់លែង និង​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ភ្នំ​តូច រស្មី​សុខសាន្ត​ ក្នុងស្រុក​រលាប្អៀរ ។

តាមរយៈ​របាយការណ៍​ របស់​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឪ្យ​ដឹងថា ការរៀបចំ​សហគមន៍ ​របស់​កសិក​របា​ន​ចាប់ដំណើរការ ​តាំងពី​ឆ្នាំ២០០១ ហើយ​រហូតមក​ដល់ពេលនេះ​ មាន២២០សហគមន៍​ ត្រូវបង្កើត​រួចជាស្រេច​ ជាមួយ​នឹងមាន​សមាជិក​ចំនួន២២១.០០០នាក់​ ស្ថិតនៅ២៣ខេត្ត លើកលែងតែ​រាជធានី​ភ្នំពេញ។ សហគមន៍​ក៏មាន​ដើមទុន​ចំនួន៥.០០០លាន​រៀល ​ដែល​បានមកពី​ប្រភពផ្សេងៗ ដូចជា​ប្រាក់​សមាជិកភាព ប្រាក់​ភាគហ៊ុន និង​ប្រាក់ឧបត្ថម្ភ​ពី​ប្រភព​នានា។

ឯកឧត្តមរដ្ឋមន្ត្រី ​បាន​រំលឹក​ដល់​សហគមន៍​ទាំង៣ ទាំង​សមាជិក ទាំង​ថ្នាក់ដឹកនាំ ​ត្រូវ​ប្រកាន់​នូវ​តម្លៃ​ជា​មូលដ្ឋាន៣ គឺ​ចេះ​ជួយ​ខ្លួនឯង ​មាន​ប្រជាធិបតេយ្យ និង​តម្លាភាព ​និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​ ក្នុង​សហគមន៍ ​និង​អ្នកដទៃ​ ដើម្បី​កសាង​សម្ព័នភាពផ្សេងៗ ក្នុង​មូលដ្ឋាន។ ក៏ត្រូវ​មាន​សា​គ្គី​ភាព​ឯកភាព​ផ្ទៃក្នុង​រួមគ្នា ​ដោះស្រាយ​ប្រសិន​ជាមាន​បញ្ហា​អ្វី​កើតឡើង ។

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 437

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 494

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 551

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 474

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 660

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 681

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 620

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 638

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 666

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 675

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 703

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...