ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះពិនិត្យស្ថានភាពកសិកម្ម និងស្វែងយល់ពីតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន

ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៣ 2950

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានបន្តបេសកកម្មចុះពិនិត្យស្ថានភាពកសិកម្ម និងស្វែងយល់ពីតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។

ជាកិច្ចចាប់ផ្តើមក្នុងបេសកកម្មចុះមូលដ្ឋានថ្ងៃទី៤នេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បានចុះពិនិត្យច្រកព្រំដែនអន្តរជាតិម៉ាឡៃ ដើម្បីសិក្សាស្ថានភាពជាក់ស្តែងនៃការនាំចេញនាំចូលទំនិញកម្ពុជា-ថៃ ហើយស្ទើរ ៨០% ជាផលិតផលកសិកម្ម ដូចជាដំឡូង ពោត និងមៀនជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងលើកទឹកចិត្តឱ្យកសិករធ្វើការនាំចេញផលិតផលកសិកម្មផ្លូវការ ដើម្បីមានការត្រួតពិនិត្យច្បាស់លាស់ និងទទួលបានតម្លៃបន្ថែមខ្ពស់។

មុននឹងបញ្ចប់បេសកកម្មក្នុងខេត្តបន្ទាយមានជ័យនេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបានអញ្ជើញទស្សនកិច្ចកសិដ្ឋានសិរិ ដែលជាកន្លែងផលិតនិងកែច្នៃមៀនខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាព និងដំណើរការជាក់ស្តែង។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំជំរុញឱ្យមានការផ្សព្វផ្សាយបន្ថែម ហើយការផលិតត្រូវគិតគូរលើរសជាតិ គុណភាពនិងសុវត្ថិភាព និងទំនុកចិត្ត ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។

ក្នុងថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ បានបន្តបេសកកម្មចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក សាយ សុផាន ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការចុះពិនិត្យស្ថានភាពប្រឈមជាក់ស្តែង ហើយត្រូវយកចិត្តទុកដាក់ដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តួនាទីនិងភារកិច្ចមន្ត្រីកសិកម្ម គឺជួយកសិករឱ្យចំគោលដៅ ផលិតឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីធានាឱ្យបាននូវស្ថិរភាពផ្គត់ផ្គង់និងតម្លៃល្អ នាំឱ្យកសិករបានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ និងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះដែរ ត្រូវយកចិត្តទុកដាក់ការពារបង្ការ និងទប់ស្កាត់បទល្មើសជលផល ព្រៃឈើ និងការទន្ទ្រានដីព្រៃឈើឱ្យមានប្រសិទ្ធភាព។

បន្ទាប់ពីជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យព្រំដែនអន្តរជាតិព្រំ ដើម្បីស្វែងយល់ពីស្ថានភាព និងដំណើរការនាំចេញនាំចូលផលិតផលកសិកម្ម។

មុននឹងបញ្ចប់បេសកកម្មថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចុះទស្សនកិច្ចមជ្ឈមណ្ឌលផលិតកកម្ម និងកែច្នៃគ្រាប់ពូជស្រូវអាងពោធិ៍ ដើម្បីពិនិត្យឧបករណ៍ ឡសំងួត និងដំណើរការនៃការកែច្នៃផលិតគ្រាប់ពូជស្រូវសុទ្ធ និងមានគុណភាពសម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាកសិករ៕

Other News
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 396

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំផ្ដើមបេសកកម្មមើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE-AT (Kick-off Meeting for the Supervision Mission of ASPIRE-AT) និងគម្រោងបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA project)

នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 391

គណៈប្រតិភូចុះពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តគម្រោង LASED III នៅមូលដ្ឋាន ក្នុងខេត្តក្រចេះ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 399

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅខេត្តកំពង់ចាម

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចអ្នកតាប៉ោត...
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 498

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 523

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 548

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 735

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 889

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 830

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 880

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1225

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1301

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...