លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបពិភាក្សាជាលើកទី២​ជាមួយសារព័ត៌មានអេអ៊ឹមអេស (AMS) អំពីកិច្ចសហការផ្សព្វផ្សាយ​កម្មវិធីគោលនយោបាយអាទិភាពសហគមន៍កសិកម្មទំនើប

ចេញ​ផ្សាយ​ ០៦ ធ្នូ ២០២៤ 803

នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប​ពិភាក្សា​ការងារជាមួយសារព័ត៌មានអេអ៊ឹមអេស (AMS) ដែលនេះជាកិច្ច​ពិភាក្សាលើកទី២ អំពីកិច្ចសហការផ្សព្វផ្សាយ​កម្មវិធីគោលនយោបាយ​អាទិភាពសហគមន៍កសិកម្មទំនើប​។ ជំនួបនេះធ្វើឡើងនៅ​ទីស្តី​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកជំទាវ អ៊ឹម រចនា បានសម្ដែងការស្វាគមន៍ និងអរគុណចំពោះសារ​ព័ត៌មាន AMS ដែលចាប់អារម្មណ៍អំពីកម្មវិធីគោលនយោបាយ​សហគមន៍​កសិកម្មទំនើប  ដោយបានពិភាក្សាបន្ត​ការងារកិច្ចសហការនេះ រួមមាន​លើក​នូវគម្រោងដែលនឹងត្រូវធ្វើរួមគ្នាជាមួយក្រសួងកសិកម្ម​ដើម្បីផលិត​ជាមាតិកា ទាក់ទងនឹងយុទ្ធនាការផ្សព្វផ្សាយកម្មវិធី​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល ពីវិស័យកសិកម្ម ឱ្យបានទូលំទូលាយ។

បើតាមលោកជំទាវ អ៊ឹម រចនា ការចូលរួមរបស់សារព័ត៌មាន​ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានខ្លឹមសារគ្រប់ជ្រុងជ្រោយ​អំពីវិស័យកសិកម្ម មានសារៈសំខាន់ណាស់សម្រាប់សាធារណជន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ បើមិនមានអ្វីប្រែប្រួល​គម្រោង​នៃកិច្ចសហការផលិតមាតិកាពីសហគមន៍កសិកម្មទំនើប ជាមួយនូវការរៀបចំ​បង្កើតប្រធានបទមួយចំនួន នឹងចាប់ផ្តើមជជែក​រួមគ្នាបន្ថែមទៀត ហើយការផលិតនេះ នឹងធ្វើទៅតាមការគ្រោង​ទុក​នាពេលខាងមុខ៕

Other News
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 205

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការ​ប្រមូល​ផលស្រូវបែបលក្ខណៈគ្រួសារ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ គង់ ចាន់ លោកប្រធានមន្ទីរ ងិន...
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 196

តំណាងដេប៉ូ អរគុណដល់មន្ទីរកសិកម្មខេត្តតាកែវ ដែលបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ថ្នាំ និងជីកសិកម្ម

នៅថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៥ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអគ្គនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងតំណាងនាយកដ្ឋាន...
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 202

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ ដឹកនាំក្រុមការងារចុះពិនិត្យមើលការបង្កបង្កើនផលស្រូវ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកចំនួនពីរ ក្នុងខេត្តតាកែវ

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារក្រសួងកសិកម្ម ឯកឧត្តម ឈុំ ឆុនលី និង ឯកឧត្តម...
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 198

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវរបស់ប្រជាកសិករស្ថិតនៅខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ រួមមានលោក ទារ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 251

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ ការប្រមូលផលស្រូវនិងតម្លៃស្រូវ សែនក្រអូប និង OM និងជួបជាមួយរោងម៉ាស៊ីនកិនស្រូវ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១៦-១៧ខែមករា ឆ្នាំ២០២៥ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 234

កសិករនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ធ្វើស្រូវសែនក្រអូបទទួលបានតម្លៃខ្ពស់លើទីផ្សារ

កសិករធ្វើពូជស្រូវសែនក្រអូប រស់នៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ដែង វ៉ាន់វ៉ែន បញ្ជាក់ថា មូលហេតុដែលលោកចាប់យកពូជស្រូវសែនក្រអូបមកដាំដុះ...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 225

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងសំណេះសំណាលជាមួយកសិករដែលផលិតស្រូវប្រាំង ក្នុងខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ សុវត្ថិភាព...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 226

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា រាជរដ្ឋាភិបាលមានទំនួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ ដោយគិតពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ដោយមានការគិតគូច្បាស់លាស់លើការប្រើប្រាស់ធនធាន

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា រាជរដ្ឋាភិបាលមានទំនួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ ដោយគិតពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ដោយមានការគិតគូច្បាស់លាស់លើការប្រើប្រាស់ធនធាន...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 230

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ដំណោះស្រាយ​រយៈពេល​មធ្យម គឺការប្រមូលគ្នាធ្វើសហគមន៍កសិកម្មទំនើបធំមួយឱ្យកើតឡើង ដូច្នេះខាង​ឥណទាន​អាចផ្តល់ប្រាក់កម្ចីច្រើនដើម្បីផលិត

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ដំណោះស្រាយ​រយៈពេល​មធ្យម គឺការប្រមូលគ្នាធ្វើសហគមន៍កសិកម្មទំនើបធំមួយឱ្យកើតឡើង ដូច្នេះខាង​ឥណទាន​អាចផ្តល់ប្រាក់កម្ចីច្រើនដើម្បីផលិត។...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 253

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាម មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ ហើយការបញ្ជាទិញពីវៀតណាមក៏មានការថយចុះផងដែរ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាម មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ ហើយការបញ្ជាទិញពីវៀតណាមក៏មានការថយចុះផងដែរ។...
ចេញ​ផ្សាយ​ ១៦ មករា ២០២៥ 310

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការធ្វើស្រូវតាមទំនៀមទម្លាប់មិនទទួលបានទិន្នផលច្រើនជាងចូលក្នុងសហគមន៍កសិកម្មទំនើបនោះទេ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការធ្វើស្រូវតាមទំនៀមទម្លាប់មិនទទួលបានទិន្នផលច្រើនជាងចូលក្នុងសហគមន៍កសិកម្មទំនើបនោះទេ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវទៅប្រជាកសិករប្តូរពីធ្វើស្រូវតាមទំនៀមទម្លាប់...
ចេញ​ផ្សាយ​ ១៦ មករា ២០២៥ 302

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អំពាវនាវទៅប្រជាកសិកររួមគ្នាចូលក្នុងសហគមន៍កសិកម្មទំនើប ដើម្បីកែទម្រង់ វិស័យកសិកម្មឱ្យក្លាយទៅជាបុរេសកម្ម

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អំពាវនាវទៅប្រជាកសិកររួមគ្នាចូលក្នុងសហគមន៍កសិកម្មទំនើប ដើម្បីកែទម្រង់ វិស័យកសិកម្មឱ្យក្លាយទៅជាបុរេសកម្ម។ ឯកឧត្តមបានថ្លែងដូច្នេះ...