ពិនិត្យមើល​ស្ថានភាព​ស្រូវ​ដែល​អនុវត្ត​បច្ចេកទេស​របស់​ប្រទេសជិតខាង

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 5517

ការអនុវត្តន៍​បច្ចេក​ទេស​ដំណាំ​ស្រូវ ​ដែល​នាំយកមក ពី​ខេត្ត​អាងយ៉ាង​ប្រទេស​វៀតណាម។ កំពង់ឆ្នាំង​ត្រូវបាន​នាំយក មក​អនុវត្ត​ជាក់​សែ្ត​ង​នៅ​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ​ហើយ​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ច័ន្ទ សារុន​ និង​សហការី បាន​អញ្ជើញ​ទៅពិនិត្យ​ជាក់​សែ្ត​ង​នៅ​ទីនោះ កាលពី​ថៃ្ង​ទី១ ខែកុម្ភៈ កន្លងទៅនេះ។

មន្ត្រី​ក្រសួងកសិកម្ម​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថៃ្ង​ទី៣ ខែកុម្ភៈ នេះ​ថា​លោក​រដ្ឋមន្ត្រី​ទៅ​ទីនោះ​ដើម្បី​ពិនិត្យមើល​លទ្ធផល​នៃ​ការ​ធ្វើស្រែ​បង្ហាញ​ដល់​កសិករ។ការធ្វើ​ស្រែ​បង្ហាញ​នេះ ​គឺជា ​ការអនុវត្តន៍​នូវ​អនុ​​សាសន៍​ របស់លោករ​ដ្ឋ​មន្ត្រី។ ការធ្វើ​ស្រែ បង្ហាញ​នេះដែរ គឺជា​ការសហការ​រវាង​មន្ទីរ​កសិកម្ម​ខេត្ត​អាងយ៉ាង​ប្រទេស​វៀតណាម។

មន្ត្រី​រូប​នោះបាន​បន្តទៀតថា ក្រោយពេល​បាន​ពិនិត្យ ស្ថានភាព​ជារួម​ឃើញថា ស្រូវ​បង្ហាញ​នេះ មានការ​ដុះ​លូតលាស់​ល្អ ប៉ុ​នែ្ត​ទន្ទឹមនឹងនោះ​លោក​រដ្ឋមន្ត្រី​បាន​ឲ​យោបល់​ទៅ​មន្ត្រី​ជំនាញ​នៃ​ម​ន្ឬី​រ​កសិ​កម្ម​ថា​យើង​គប្បី​ពិនិត្យ តាមដាន​ការអនុវត្តន៍ បច្ចេកទេស​របស់​មន្ត្រី​ជំនាញ ដើម្បី​រៀនសូត្រ​តាម​ដូចជា​ការប្រើប្រាស់​ពូជ ជី ទឹក ការរៀបចំ​ដឺ និង​ការថែទាំ ហើយក៏​ត្រូវ​គិតថា បច្ចេកទេស​ខ្លះ​ប្រទេស​យើង​មិនអាច​យកមកអនុវត្ត​បាន ឧទាហរណ៍ ការប្រើ​អ័រម៉ូន​ជួយ​ជំរុញ​ការលូតលាស់​របស់​ស្រូវ ដែល​ក្រសួងកសិកម្ម​កំពុង​តែមាន​វិធានការ​កាត់បន្ថយ។

មន្ត្រី​រូប​នោះបាន​បន្តទៀតថា​នៅ​ថៃ្ង​ដដែល​នោះដែរ លោក​រដ្ឋមន្ត្រី​រួម​ដំណើរ​ជាមួយ​អភិបាលរង​ខេត្ត​លោក ចេញ ញ៉ា​ន់ បាន​បន្តដំណើរ​ទៅកាន់​ឃុំ​កំពង់​អុស ស្រុក​ជល​គិរី ដើម្បី​ពិនិត្យ​ស្រូវ ប.វ.ស និង​ប្រកាស​ជា​ផ្លូវការ​សហគមន៍​អភិវឌ្ឍន៍​ពន្លឺ​ចន្ទ្រា និង​សំណេះសំណាល​ជាមួយ​សមាជិក​ចំនួន១០០គ្រួសារ។ ប្រធាន​សហគមន៍​បាន​ឲ​ដឹងថា សហគមន៍​ដែល​បង្កើតឡើង​នេះ មាន​គោលបំណង​លើកកម្ពស់​កម្រិតជីវភាព​សមាជិកា​បានល្អ​ប្រសើរ​រ​តាមរយៈ​បង្កើត​មុខរបរ​កសិកម្ម​មាន​ធើ្វ​ស្រែ បនែ្ល នេសាទ កែ​ឆែ្ន​ផល​នេសាទ ចិញ្ចឹមសត្វ និង​សន្សំ​ប្រាក់។

នៅ​ទីនោះ លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ដល់ សមាជិក​សហគមន៍​ឲ​ជំរុញ​នាំគ្នា​ដាំ​ព្រៃ​លិច​ទឹក​ឡើងវិញ។ ជាមួយនេះ​មិនត្រូវ​ពឹង​ផែ្អ​កលើ​មុខរបរ​តែមួយ​ទេ តែ​ត្រូវ​នាំគ្នា​ធ្វើ​ស្រូវ ប​នែ្ល សរីរាង្គ ដែល​មិន​ប្រើ​ជីគីមី និង​ថ្នាំ​សំលាប់​សត្វល្អិត។

ធ្វើ​ការកែ​ឆៃ្ន​ផលិតផល​នេសាទ​ដូចជា​ត្រីឆ្អើរ ប្រហុក ផ្អក ត្រីងៀត ដែលជា​របៀប​ប្រពៃណី។សហគមន៍​គួរ​ពិនិត្យ​លទ្ធភាព​ធើ្វ​ទឹកត្រី ដែលជា​មុខរបរ​ដ៏​ល្អប្រសើរ​មួយ​ផងដែរ។ សហគមន៍​ត្រូវ សាមគ្គី​ផៃ្ទ​ក្នុង​និង​សហការគ្នា​ឲ​បានល្អ។ ចូរ​យក​ការឈឺចាប់​នៃ​ភាពក្រីក្រ​របស់​យើង​ថៃ្ង​នេះ ធ្វើជា​បទពិសោធន៍​សំរាប់​ការ​អភិវឌ្ឃន៍​សហគមន៍រ​បស់​យើង​ទៅ​ថៃ្ង​អនាគត។

លោក​រដ្ឋមន្ត្រី​ក៏បាន​លោក​ជា​យោបល់​ថា​តើ​សហគមន៍​អាចមាន​គំនិត​ថា ចង់​ធ្វើ​ឲ​មូលដ្ឋាន​របស់ខ្លួន​ជា​តំបន់​ក​សិ-ទេសចរណ៍ ដោយ​ផែ្អ​កលើ​កត្តាសំខាន់ៗទាំង៣គឺ​ព្រៃ​លិច​ទឹក ស្រូវ ប​នែ្ល​សរីរាង្គ និង​ការកែ​ឆៃ្ន​ផលិតផល​នេសាទ ជា​លក្ខណៈ​ប្រពៃណី។

នា​ឪ​កាស​នោះ​លោក​រដ្ឋមន្ត្រី​បាន​ឲ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​វាយតម្លៃថា តើ​ក្រសួង​អាចជួយ​អ្វីខ្លះ​ដល់​សហគមន៍ គឺ​ការចិញ្ចឹម​ត្រី ការដាំ​ព្រៃ​លិច​ទឹក ការកែ​ឆៃ្ន​ផល​ត្រី​ឲ​មាន​អនាម័យ និង​រួមគ្នា​ជា​ក្រុម​ផលិត​ដើម្បី​នាំ​ចេញមក​ទីផ្សារធំៗក្នុងស្រុក។

ក្នុង​ឪ​កាស​នោះ​លោក​រដ្ឋមន្ត្រី​បានផ្ដល់​កូន​សណ្ដាន់​ចំនួន ១០០ដើម ឬ​សី១០០ដើម ឧបករណ៍​ព្រោះស្រូវ២គ្រឿង​ដល់​សហគមន៍​ផងដែរ៕

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 434

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 489

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 547

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 469

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 640

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 666

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 609

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 624

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 661

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 667

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 695

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...