ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលការអនុវត្តគម្រោង EMPOWER នៅស្រុកបាកាន ខេត្តពោធិ៍សាត់

ចេញ​ផ្សាយ​ ២៧ សីហា ២០២៦ 510

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកបាកាន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលគ្រួសារទទួលផល និងការជ្រើសរើសកសិករ ជនបង្គោលតំណាងភូមិ ដើម្បីត្រៀមអនុវត្តដំណាក់កាលបន្ទាប់នៃគម្រោង នៅស្រុកបាកាន ខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ តំណាងក្រុមការងាររាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរភូមិ ឃុំ ស្រុក និងមន្ត្រីកសិកម្មឃុំ ព្រមទាំងក្រុមការងារអនុវត្តគម្រោង។
លោកជំទាវបានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ អាជ្ញាធរស្រុក ឃុំ និងភូមិ បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរ ដែលអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តគម្រោង ព្រមទាំងបានចូលរួមពិនិត្យ និងជ្រើសរើសកសិករ ជនបង្គោលតំណាងភូមិ ដើម្បីសម្របសម្រួលជាមួយគ្រួសារទទួលផល និងចូលរួមក្នុងដំណើរការរៀបចំបង្កើតសហគមន៍កសិកម្មទំនើបផងដែរ។
ក្នុងឱកាសនោះ លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងក្រុមការងារអនុវត្តគម្រោងទាំងអស់  ដែលបានសហការយ៉ាងជិតស្និទ្ធ ព្រមទាំងខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Other News
ចេញ​ផ្សាយ​ ២៩ សីហា ២០២៦ 247

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារគោលដៅដែលត្រូវបានជ្រើសរើសឱ្យទទួលផលពីគម្រោង EMPOWER ចំនួន ៨៣៩គ្រួសារ នៅស្រុកបាកាន ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារដែលត្រូវបានជ្រើសរើសឱ្យទទួលផលពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៩ សីហា ២០២៦ 257

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) បានសម្របសម្រួល និងអមដំណើរក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) និងធនាគារវិនិយោគអឺរ៉ុប (EIB) ពិនិត្យ និង វាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធី នៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប

ក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ ក្រុមបេសកកម្មបានជួប និងពិភាក្សាជាមួយអ្នកដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ចំនួន ៧ និងតំណាងសហគ្រាសធុនតូច...
ចេញ​ផ្សាយ​ ២៨ សីហា ២០២៦ 517

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះពង្រឹងការផ្សព្វផ្សាយលទ្ធផលជ្រើសរើស​គ្រួសារ​ទទួលផល និងជ្រើសរើសកសិករបង្គោលតំណាងភូមិ ដើម្បីត្រៀមអនុវត្ត​គម្រោង EMPOWER នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ជ្រើសរើសគ្រួសារទទួលផល...
ចេញ​ផ្សាយ​ ២៨ សីហា ២០២៦ 511

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលការអនុវត្តគម្រោង EMPOWER នៅស្រុកបាកាន ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកបាកាន...
ចេញ​ផ្សាយ​ ២៨ សីហា ២០២៦ 514

ថ្នាក់ដឹកនាំក្រសួងកសិកម្ម បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោង (EMPOWER) និងការកំណត់អ្នកទទួលផល និងពង្រឹងកិច្ចសហការជាមួយ​អាជ្ញាធរមូលដ្ឋាន នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើក​កម្ពស់​ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៧ សីហា ២០២៦ 823

កិច្ចប្រជុំអន្តរក្រសួងពិភាក្សា ការត្រៀមលក្ខណៈរៀបចំពិធី ទិវាអក្ខរកម្មជាតិ ទិវាសន្តិភាពអន្តរជាតិ ឆ្នាំ២០២៦

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពី​ការ​ពិភាក្សា និងត្រៀមលក្ខណៈសម្រាប់រៀបចំពិធីទិវាអក្ខរកម្មជាតិ...
ចេញ​ផ្សាយ​ ២៦ សីហា ២០២៦ 874

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ទស្សនទាន និងចែករំលែកលទ្ធផល បទពិសោធន៍នៃការផ្សព្វផ្សាយការប្រើប្រាស់ ទឹកខ្មេះ ធ្យូងជីវៈ ជីសរីរាង្គ និងជី NPK » នៅខេត្តព្រៃវែង និងខេត្តកំពង់ធំ

នៅថ្ងៃទី២៤ និងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង និងខេត្ត​កំពង់ធំ និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ២៦ សីហា ២០២៦ 804

ក្រសួងកសិកម្ម មានសុទិដ្ឋនិយមក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការ WWF លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការលើកកម្ពស់ជីវភាពសហគមន៍

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ...
ចេញ​ផ្សាយ​ ២៦ សីហា ២០២៦ 835

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមពិធីសម្ពោធកម្មវិធី​ ស៊េរីពិព័រណ៍កម្ពុជា​ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីសម្ពោធកម្មវិធី​ ស៊េរីពិព័រណ៍កម្ពុជា​ឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ២៦ សីហា ២០២៦ 828

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៨០០គីឡូក្រាម សណ្តែកកួរចំនួន ១០០គីឡូក្រាម ស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ៣៥គីឡូក្រាមជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៨០០គីឡូក្រាម...
ចេញ​ផ្សាយ​ ២៦ សីហា ២០២៦ 811

ជំនួបពិភាក្សាការងារជាយុទ្ធសាស្ត្រ៖ ឯកឧត្តម គី ច័ន្ទរំដួល ទទួលជួបគណៈប្រតិភូវិនិយោគិនចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាល

នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 885

ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា ASEAN-RAI ក្នុងកិច្ចសន្ទនាគោលនយោបាយទី២​ និងទី៣

នារសៀលថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា ASEAN-RAI ក្នុងកិច្ចសន្ទនាគោលនយោបាយទី២​...