ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបពិភាក្សាការងារជាមួយលោក​ ឌិត​ សុចល​ នាយកប្រតិបត្តិធនាគារពាណិជ្ជក្រៅប្រទេស​នៃកម្ពុជា(FTB)

ចេញ​ផ្សាយ​ ៦ មិថុនា ២០២៥ 2736

នារសៀលថ្ងៃទី៦ ខែមិថុនា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយលោក​ ឌិត​ សុចល​ នាយកប្រតិបត្តិធនាគារពាណិជ្ជក្រៅប្រទេស​នៃកម្ពុជា(FTB) និងសហការី​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។
នាឱកាសនៃជំនួប​ ឯកឧត្តមរដ្ឋមន្ត្រី​ បានសម្តែងការស្វាគមន៍ដល់ធនាគារ(FTB) ដែលមានចេតនាពិនិត្យមើលឱកាសចូលរួមគាំទ្រ និងផ្តល់កិច្ចសហការ​ក្នុងវិស័យ​កសិកម្ម​ ជាពិសេសការផ្តល់ទុនកម្ចី​ការប្រាក់ទាប​ ក្នុងការ​អភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប​ ដែលជាតម្រូវការចាំបាច់របស់កសិករ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី​ សហគមន៍កសិកម្មទំនើប​ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់កសិករ​ មានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់​ និងមានផែនការត្រឹមត្រូវ ដែលធនាគារអាចពិចារណាចូលរួមសហការ​ក្នុងការងារនេះ​ ក្នុងការលើកកម្ពស់ជីវភាព​ឱ្យល្អប្រសើរ​ និងបង្កើនការយល់ដឹង​ និងទំនុកចិត្តដល់កសិករ​លើការប្រើប្រាស់ទុនកម្ចីនេះផងដែរ។
ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្ត្រី​ លើកទឹកចិត្តដល់ភាគីធនាគារពិនិត្យលទ្ធភាពក្នុងការផ្តល់ទុនកម្ចីក្នុងទំហំធំ​ ជាមួយការប្រាក់​ ៧%​ បូករួមជាមួយនឹងការចំណាយផ្សេងៗ​ ផ្តល់សេវាកម្មល្អ​ រហ័សទាន់ពេលវេលា​ សំដៅផ្តល់ផលចំនេញទាំងអស់គ្នាទៅវិញទៅមក​ និងឈានទៅរកការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម​ និងធនាគារ FTB​ ប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់៕

Other News
ចេញ​ផ្សាយ​ ២០ ឧសភា ២០២៦ 266

ទិវាជាតិនៃការចងចាំ ២០ ឧសភា

ទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦...
ចេញ​ផ្សាយ​ ២០ ឧសភា ២០២៦ 275

ឯកឧត្តមរដ្ឋលេខាធិការ​ សេន​ សុវណ្ណ​ អញ្ជេីញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា លើកទី១ អាណត្តិទី១​ ឆ្នាំ២០២៦-២០២៩

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកកម្មកម្ពុជា...
ចេញ​ផ្សាយ​ ១៩ ឧសភា ២០២៦ 448

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ ឯកឧត្តម សនសៃ​ វ៉ាន់ណាសៃ (Sonexay VANNAXAY) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តម សនសៃ​ វ៉ាន់ណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ...
ចេញ​ផ្សាយ​ ១៩ ឧសភា ២០២៦ 414

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំពិនិត្យគម្រោង «ជលផលសមុទ្រ និងតំបន់​ឆ្នេរប្រកបដោយ​ចីរភាព (SCMF)»

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈ​កម្មការតម្រង់ទិសគម្រោង SCMF បានអញ្ជើញជាអធិបតីភាពក្នុង​កិច្ចប្រជុំចាប់ផ្តើមបេសកកម្ម...
ចេញ​ផ្សាយ​ ១៩ ឧសភា ២០២៦ 438

ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ អញ្ជេីញទទួលជួបជាមួយក្រុមការងារនៃអង្គការ យូនីដូ(UNIDO) ក្នុងជំនួបពិភាក្សាការងារ

នាថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​រដ្ឋលេខាធិការ​ សេន​ សុវណ្ណ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញទទួលជួបជាមួយក្រុមការងារនៃអង្គការ...
ចេញ​ផ្សាយ​ ១៧ ឧសភា ២០២៦ 679

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទស្សនកិច្ច និងពិភាក្សាការងារ កៀងគរអ្នកវិនិយោគនៅទីក្រុង Haikou ខេត្តHainan ប្រទេសចិន

ចាប់ពីថ្ងៃទី១០-ដល់១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ទៅទស្សនកិច្ចនៅនៅទីក្រុងHaikou, ខេត្តHainan ប្រទេសចិន...
ចេញ​ផ្សាយ​ ១៧ ឧសភា ២០២៦ 666

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំសម្របសម្រួល វេទិកា​សាធារណៈ ស្តីពី «ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៥ ឧសភា ២០២៦ 1012

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញទទួលជួបជាមួយ​លោក​ Istvàn BAKOS ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក​ Istvàn BAKOS ភារធារីនៃការិយាល័យតំណាងស្ថានទូតហុងគ្រី...
ចេញ​ផ្សាយ​ ១៥ ឧសភា ២០២៦ 852

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញផលិតកម្មដំណាំរដូវ ដំណាំឈូក និងសមត្ថភាពផលិត ផ្គត់ផ្គង់បន្លែក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្មខេត្តព្រៃវែងស្ដីពី...
ចេញ​ផ្សាយ​ ១៥ ឧសភា ២០២៦ 968

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៣៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៤ ០០០គីឡូក្រាម និងស៊ុតទាចំនួន ១ ៣៥០គ្រាប់ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៣៥០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 1133

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយោភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...