Other News
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ការប្រមូលផលបានចំនួន ២៧លើក សរុបចំនួន ៣៣ ៦១០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២២ ២៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡុក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៤ ០០០គីឡូក្រាម ឃ្លោកចំនួន២០គីឡូក្រាម ល្ពៅចំនួន២០គីឡូក្រាម ស៊ុតទាចំនួន ២២ ៤៦០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម៕