ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងអនុវត្តគម្រោងអភិវឌ្ឍន៍

ចេញ​ផ្សាយ​ ៦ មិថុនា ២០២៦ 675

នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តី និងទីប្រឹក្សាគម្រោងអភិវឌ្ឍន៍ ចំនួន ៨៨ នាក់ ប្រជុំពិភាក្សា ដើម្បីតម្រង់ទិស និងជំរុញកាអនុវត្តសកម្មភាព ឱ្យឆើ្លយតបនឹងយុទ្ធសាស្ត្រថ្មីរបស់ក្រសួង សំដៅចូលរួមអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព។
ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រថ្មីនេះ គ្រប់គម្រោងអភិវឌ្ឍន៍ ចាំបាច់ត្រូវកែលម្អវិធីសាស្រ្តធ្វើការងារ ប្រកបដោយភាពច្នៃប្រឌិត ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះភាពច្បាស់លាស់ និងត្រឹមត្រូវ។
ឯកឧត្តមក៏បានណែនាំមន្ត្រី និងទីប្រឹក្សាទាំងនោះ ដែលមានតួនាទីដ៏សំខាន់ នៅក្នុងកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT), គម្រោងភាពជាដៃគូ រវាងរដ្ឋ​សហគមន៍កសិកម្មនិងវិស័យឯកជនដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប (PEARL), គម្រោងបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA),  គម្រោង ស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក (Svay Chek) និងគម្រោងផ្សេងទៀត ឱ្យចូលរួមជួយសម្រាលការលំបាករបស់ប្រជាជនដែលរងគ្រោះដោយសារសង្ទ្រាម និងពលករដែលវិលត្រឡប់ពីបរទេស ដោយបង្កើតឱកាសការងារ និងមុខរបរ ព្រមទាំងបណ្តុះបណ្តាលអំពីជំនាញធ្វើកសិកម្ម៕

Other News
ចេញ​ផ្សាយ​ ១០ មិថុនា ២០២៦ 106

កែតម្រូវឯកសារបានត្រឹមត្រូវដល់មូលដ្ឋាន ផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋស្រុកភ្នំស្រុក!

មិនបាច់ធ្វើដំណើរឆ្ងាយ មិនបាច់បារម្ភពីការចំណាយ! យុទ្ធនាការបម្រើសេវាសាធារណៈជូនដល់មូលដ្ឋាន បាននាំមកនូវក្តីត្រេកអរយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុង ស្រុកភ្នំស្រុក។...
ចេញ​ផ្សាយ​ ១០ មិថុនា ២០២៦ 174

ក្តីត្រេកអររបស់បងប្អូនប្រជាពលរដ្ឋស្រុកអូរជ្រៅ!

ភាពងាយស្រួល ឆាប់រហ័ស និងឥតគិតថ្លៃ! នេះជាអ្វីដែលបងប្អូនប្រជាពលរដ្ឋនៅក្នុង ស្រុកអូរជ្រៅ ទទួលបានពីយុទ្ធនាការចុះកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារអត្តសញ្ញាណកម្មដល់មូលដ្ឋាន។...
ចេញ​ផ្សាយ​ ៩ មិថុនា ២០២៦ 361

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជាមួយថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលជលផលចំនួនពីរខេត្ត

នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានជួបប្រជុំសំណេះសំណាល...
ចេញ​ផ្សាយ​ ៩ មិថុនា ២០២៦ 382

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ១០០គីឡូក្រាម ស៊ុតទាចំនួន ១ ៤០០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ១០០គីឡូក្រាម...
ចេញ​ផ្សាយ​ ៨ មិថុនា ២០២៦ 509

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាអន្តរជាតិស្តីពី “Reducing Post-Harvest Losses”

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិស្តីពី...
ចេញ​ផ្សាយ​ ៧ មិថុនា ២០២៦ 676

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងអនុវត្តគម្រោងអភិវឌ្ឍន៍

នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍ របស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៧ មិថុនា ២០២៦ 655

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៧

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមសហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) រួមមាន ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៥ មិថុនា ២០២៦ 953

តួនាទីរបស់និស្សិត និងយុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសង្គមកម្ពុជាគ្មានគ្រឿងញៀន

កម្មវិធីអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ត្រូវបានសហការរៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម...
ចេញ​ផ្សាយ​ ៥ មិថុនា ២០២៦ 998

ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួបជាមួយ​ លោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា (Markéta KOLC HÁJKOVÁ) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក

នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួបជាមួយ​ លោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា (Markéta...
ចេញ​ផ្សាយ​ ៥ មិថុនា ២០២៦ 970

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្រ្តីជំនាញ​ពាក់​ព័ន្ធ​​ផ្តល់វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ជី និងថ្នាំកសិកម្ម» នៅក្នុង​ខេត្តចំនួន៤

ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ លោកប្រធាន និងអនុប្រធាននាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្ម...
ចេញ​ផ្សាយ​ ៥ មិថុនា ២០២៦ 1008

ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញបន្តដឹកនាំអង្គវិបស្សនា​ពិភាក្សា​ ស្តីពីការរៀបចំផែនការសកម្មភាព​ និងផែនការថវិកា​ ឆ្នាំ២០២៧

នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញបន្តដឹកនាំអង្គវិបស្សនា​ពិភាក្សា​ ស្តីពីការរៀបចំផែនការសកម្មភាព​...
ចេញ​ផ្សាយ​ ៥ មិថុនា ២០២៦ 966

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារសហគមន៍នេសាទ (ស.ន) ចុះពិនិត្យ និងពង្រឹងសហគមន៍នេសាទនៅខេត្តកំពត

នៅថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំក្រុមការងារសហគមន៍នេសាទ(ស.ន)...