Other News
នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយសប្បុរសធម៌ជាថវិកា ស្បៀង និងគ្រឿងបរិក្ខារប្រើប្រាស់ សរុបប្រមាណ ៣ម៉ឺនដុល្លារ សម្រាប់នាំយកជូនប្រជាពលរដ្ឋជម្លៀសពីតំបន់សឹកមកទីតាំងសុវត្ថិភាពនៅខេត្តបន្ទាយមានជ័យ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សមាគមខ្មែរ-ចិនខេត្តកណ្ដាល ក្រុមហ៊ុន ឈុន សុខអាន ក្រុមហ៊ុន តាំង ឌី គ្រុប និងក្រុមហ៊ុន លីណា អេហ្គ្រីខលឈ័រ សម្រាប់ទឹកចិត្តនាំយកអំណោយមកជួយគាំពារជនរួមជាតិក្នុងគ្រាលំបាក៕