ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ

ចេញ​ផ្សាយ​ ២២ មិថុនា ២០២០ 19856

កម្មវិធីទី២-
អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ។ តាមផ្លូវមកកាន់សហគមន៍នេសាទ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញចូលសួរសុខទុក្ខនាយទាហាន និងពលទាហាននៅបញ្ជាការកងការពារកោះលេខ ២ ដែលប្រចាំការលើកោះ។ ជួបសំណេះសំណាលជាមួយបងប្អូននាយទាហាន និងពលទាហាន លោកឧត្តមនាវាត្រី ជា ស៊ីធុនឡាយ មេបញ្ជាការកងការពារកោះកុងក្រៅលេខ ២ បានរាយការណ៍ដោយសង្ខេបអំពីស្ថានភាពភូមិសាស្រ្តវិសាលភាពកោះកុងក្រៅ តួនាទី និងភារកិច្ចរបស់បញ្ជាការ សន្តិសុខ សណ្តាប់ធ្នាប់ ជីវភាព សុខភាព និងធនធានធម្មជាតិ។ល។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម លី យ៉ុងផាត់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជូនពរឱ្យនាយ ទាហាន និងពលទាហានដែលប្រចាំការលើកោះកុងក្រៅនេះមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ចក្នុងការការពារសុខសន្តិភាព និងបូរណភាពដឹកដី។ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសមាជិកព្រឹទ្ធសភា អាជ្ញាធរដែនដី ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរយុទ្ធជន និងវីរយុទ្ធនារីដែលបានលះបង់កំលាំងកាយចិត្ត សេចក្តីសុខទុក្ខផ្ទាល់ខ្លួនដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមគោរព និងដឹងគុណចំពោះវីរភាពដ៏ថ្លៃថ្លានេះ។ ជាការលើកទឹកចិត្ត និងជួយសម្រាលបញ្ហាជីវភាពប្រចាំថ្ងៃ ឯកឧត្តមរដ្ឋមន្ត្រីបានឧបត្ថម្ភថវិកាចំនួន ៥លានរៀលផងដែរ។

បន្តដំណើរតាមទូកម៉ាស៊ីន មកដល់សហគមន៍នេសាទព្រែកខ្សាច់ ឯកឧត្តមរដ្ឋមន្ត្រី ជួបសំណេះ សំណាលជាមួយលោក រៀម រុំ មេឃុំព្រែកខ្សាច់អំពីសកម្មភាពទូទៅទាក់ទងការអភិវឌ្ឍ ការដឹក នាំ ការគ្រប់គ្រងសហគមន៍ ការនេសាទ ទីផ្សារប្រមូលផលនេសាទ និងជាពិសេសចំណូលគ្រួសារ។ លោកមេឃុំ បានឱ្យដឹងថាជាមធ្យមក្នុង១ថ្ងៃសមាជិកសហគមន៍អាចរកចំណូលបានពី១០-២០ម៉ឺនរៀលក្នុងមួយគ្រួសារ ពីការនេសាទ។ ក្រៅពីការនេសាទ ពួកគាត់ទទួលបានការងារធ្វើពីក្រុម ហ៊ុន SEZ ក្នុងចំការស្វាយ និងទុរេន ដោយឡែកស្វាមីបម្រើការនៅក្នុងគម្រោងអភិវឌ្ឍនេះផ្ទាល់ ជាអ្នកបើកបរ និងកម្មករកំពង់ផែ។ គម្រោងបានជួយកសាង សាលារៀន សាលាឃុំ ផ្លូវថ្នល់ ផ្ទះលោកគ្រូ-អ្នកគ្រូ ផ្ទះកម្មករ។ ក្រៅពីនេះ គម្រោងកំពុងកសាងកំពង់ផែទឹកជ្រៅសម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្មសមុទ្រ។ តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថា នៅក្នុងដែន នេសាទរបស់សហគមន៍មានតំបន់ផ្កាថ្មដ៏ល្អ ស្អាត និងសារាយសមុទ្រ និងជាតំបន់ជម្រកពង កូនត្រីកាម៉ុង។ ឯកឧត្តមរដ្ឋមន្ត្រីសូមចូលរួមអបអរសាទរនូវរាល់សមិទ្ធផលដែលសហគមន៍សម្រេចបាន និងបានជំរុញ គាំទ្រសហគមន៍បន្តចូលរួមការពារ ថែរក្សា និងអភិរក្សធនធានសមុទ្រដែលជាប្រភពចំណូលយ៉ាងរឹងមាំ និងនិរន្តរភាពទាំងសេដ្ឋកិច្ច សង្គម និងទេសចរណ៍។ ចំពោះ រដ្ឋបាលជលផលចាត់វិធានការការពារតំបន់អភិរក្សផ្កាថ្ម និងសារាយសមុទ្រឱ្យបានគង់វង្ស។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 156

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 150

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 172

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 234

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 254

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 263

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 389

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 405

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 408

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 457

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 597

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 746

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...