កម្មវិធីទី៥៖
ឈានចូលកម្មវិធីទី៥ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញបន្តដំណើរមកភូមិជប់ព្រីង ឃុំថ្មី ស្រុកំពង់រោទិ៍ និងនាំយកស្រូវពូជ ៣តោន មកចែកជូនប្រជាកសិករ ៣០គ្រួសារ។
ក្នុងការជួបសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មកជូនប្រជាពលរដ្ឋនៅកំពង់រោទិ៍ និងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋអំពីលទ្ធផលការងារបង្កបង្កើនផលស្រូវកន្លងមក ជាមួយនឹងការលើសំណូមពរឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងពិនិត្យពិចារណាធ្វើការបណ្តុះបណ្តាលដល់កសិករដើម្បីបង្កើតមុខរបរបន្ថែម លើការងារចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំបន្លែ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ។ ដោយសារតំបន់នេះជាប់ប្រឡាយទឹកមេ ហ៊ុន សែន និងប្រព័ន្ធធារាសាស្រ្តជប់ព្រីង លោកមានក្តីសង្ឃឹមថាប្រជាពលរដ្ឋប្រាស់ទឹកឲ្យអស់លទ្ធភាពក្នុងការជំរុញផលិតកម្មស្បៀង តាមរយៈការបច្ចូលបច្ចេកទេសថ្មីក្នុងការដាំដុះ ដើម្បីទទួលបានទិន្នផលស្រូវបានខ្ពស់នាពេលអនាគត ។