រដ្ឋមន្ដ្រី​ជួប​មន្ដ្រី​ខេត្ដ​ជង្រុក​ស្រូវ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 4518

កិច្ចប្រជុំ​មួយ​បាន​ប្រារព្វ​ធ្វើឡើង​នៅ​មន្ទីរ​កសិកម្ម​ខេត្ដ​បាត់ដំបង​ រវាង​ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ  និង​មន្ដ្រីរាជការ​កសិកម្ម​ខេត្ដ ។ មន្ដ្រី​ខុទ្ទកាល័យ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ ​បាន​ប្រាប់​កាលពី​ថ្ងៃទី២៧ ខែសីហា ឯកឧត្ដម​រដ្ឋមន្ដ្រី​ទៅកាន់​ទីនោះ គឺ​ក្នុង​បំណង​តាមដាន​ការងារ​ និង​ផ្ដល់​ការណែនាំ​មួយចំនួន ​ជុំវិញ​ការងារ​បង្កបង្កើនផល​សម្រាប់​ឆ្នាំ២០១០។ នៅ​ទីនោះ ឯកឧត្ដម​បាន​ស្ដាប់​សេចក្ដី​រាយ​ការ​ណ៏​ ស្ដីពី​ការងារ​បង្កបង្កើនផល​របស់លោក​ប្រធាន​មន្ទីរ។ ក្នុងនាម​ក្រសួង និង​ក្នុងនាម​ឯកឧត្ដម​រដ្ឋមន្ដ្រី​ផ្ទាល់​ បាន​កោតសរសើរ​ដល់​ប​ណ្ដា​ល​ខេត្ដ​មួយចំនួន ជាពិសេស​ខេត្ដ​បាត់ដំបង ​ដែល​បាន​ខិតខំ​បង្កបង្កើនផល​បានសម្រេច​តាម​ផែនការ​សុំឱ្យ​ខិតខំ​បន្ដទៀត ។

មន្ដ្រី​ដដែល​ បាន​បន្ដទៀតថា​ក្នុងឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ដ្រី​ បានលើកឡើង​នូវ​បញ្ហា​មួយចំនួន។ ដើម្បី​ធានាបាន ​នូវ​ទិន្នផល​ សម​ទៅតាម​ផែនការ​គ្រោងទុក ​អគ្គនាយក​ដ្ឋា​ន​កសិកម្ម ​នាយកដ្ឋាន​ដំណាំ​ស្រូវ ​ត្រូវ​រៀបចំ​សារាចរ​ជាបន្ទាន់​មួយ ស្ដីពី​ការថែទាំ​ស្រូវ ដើម្បីឱ្យ​មន្ទីរ​កសិកម្ម​ និង​ប្រជាកសិករ​គ្រប់​ខេត្ដ​រាជធានី​យក​ចិ​ត្ដ​ទុកដាក់​តាមដាន​មើលថែទាំ​ស្រូវ​ឱ្យបាន​ល្អ ដើម្បី​ធានា​នូវ​ទិន្នផល​ខ្ពស់​នៅពេល​រដូវ​ច្រូតកាត់​ខាងមុខនេះ។ គ្រប់​មន្ទីរ​កសិកម្ម​ត្រូវយក​ចិ​ត្ដ​ទុកដាក់​ធ្វើយ៉ាងណា​ស្ទូង​លើ​ផ្ទៃដី​ដែល​នៅ​សេសសល់។

ខេត្ដ​ស្ទូង​រួច​ទាំង​ថ្នាក់ដឹកនាំ​មន្ដ្រីក្រោមឱវាទ​ ត្រូវ​នាំគ្នា​ចុះ​ស្រែ​ពិនិត្យ​ស្រូវ​ក្នុង​បំណង​ការពារ​នូវ​រាល់​បញ្ហាផ្សេងៗ ចៀសវាង​កើតមាន​បញ្ហា ​ហើយទើប​នាំគ្នា​ចុះទៅ​ដោះស្រាយ(ការពារ​ប្រសើរ​ជាង​ព្យាបាល)។ មន្ដ្រី​ពេទ្យសត្វ​ត្រូវ​ចុះ​តាមដាន​ជំងឺ​សត្វ ​ឱ្យបាន​ជាប់លាប់​ជាប្រចាំ ធ្វើ​ជំរឿន​សត្វ​តាម​ស្រុក​ឱ្យបាន​ត្រឹមត្រូវ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ការនាំ​ជ្រូក​ចូល​ខុសច្បាប់​ ហើយ​ជាពិសេស​ត្រូវ​ចុះ​សិក្សា​ឱ្យឃើញ​នូវ​សក្ដានុពល​នៃ​ការប្រើប្រាស់​គោ-ក្របី​ជា​កម្លាំង​អូសទាញ​និង​គ្រឿងចក្រ​កសិកម្ម ដើម្បី​ស្វែងរក​ឱ្យឃើញ​នូវ​ការធ្លាក់ចុះ​ឬ​កើនឡើង​នូវ​ចំនួន​គោ-ក្របី ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា​មន្ទីរ​ត្រូវ​គ្រប់គ្រង​ឱ្យនូវ​ផ្ទៃដី​កសិឧស្សាហកម្ម ​និង​ដំណាំ​កសិឧស្សាហកម្ម​ឱ្យបាន​ត្រឹមត្រូវ​ប្រ​យោ​ជ​ន៏​គ្រប់គ្រង​នូវ​កសិផល​ទាំង​តម្រូវការ​ក្នុងស្រុក និង​នាំចេញ (ពោត ដំឡូង សណ្ដែក ល្ង)។ដើម្បី​ទទួលបាន​នូវ​ជោគជ័យ​នូវ​ការងារ​ដែល​ក្រសួង​បានដាក់​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ដ្រី​គ្រប់លំដាប់​ថា្នក់​ត្រូវ​ចេះ​រួបរួម​សាម​គ្កី​គ្នា​ល្អ និង​ត្រូវប្រកាន់យក​នូវ​ភាព​ទទួលខុសត្រូវ​លើ​វិជ្ជាជីវៈ​របស់ខ្លួន​ឱ្យបាន​ល្អ៕

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 301

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 318

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 589

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 930

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 920

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 909

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1074

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1120

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1162

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...