លោកប្រធាននាយកដ្ឋានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០១៩ 17269

មណ្ឌលគិរី៖ នារសៀលថ្ងៃសៅរ៍ ០៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានរៀបចំពិធីបិទសន្និបាតបូកសរុបការងាររបស់ខ្លួនឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ ក្រោមអធិបតិភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីរបស់ខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួង និងខេត្តប្រមាណជាង ១៥០នាក់។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើមតិស្វាគមន៍ និងរាយការណ៍ដោយសង្ខេប ជូនអង្គពិធីជ្រាបអំពីលទ្ធផលការងារដែលមន្ទីរសម្រេចបានទៅតាមអនុវិស័យនីមួយៗដូចជាការងារបង្កបង្កើនផលស្រូវ ដំណាំ (បន្ថែ ឈើហូបផ្លែ និងដំណាំកសិឧស្សាហកម្ម) ផលិតកម្មសត្វ និងសុខភាពសត្វ ព្រៃឈើ ជលផល សហគមន៍ ស្ថានភាពទូទៅរបស់មន្រ្តីរាជការ។ ខ្លឹមសារនៃសេចក្តីរាយការណ៍នេះគឺបានបញ្ជាក់ និងបង្ហាញឱ្យឃើញពីសមិទ្ធផលដែលមន្ទីរសម្រេចបានក្នុងរយៈពេលកន្លងមក បញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងអំឡុងពេលអនុវត្តការងារទាំងកិច្ចការសង្គម ច្បាប់ និងបច្ចេកទេស ដែលក្រសួង ក៏ដូចជាអាជ្ញាធរដែនដីបានដាក់ជូន។ ដើម្បីបន្តអនុវត្តផែនការ និងគោលនយោបាយរបស់រដ្ឋាភិបាល ក្រសួង និងអាជ្ញាធរខេត្ត ឱ្យទទួលបានជោគជ័យនាឆ្នាំ២០១៩ លោកប្រធានមន្ទីរបានសំណូមពរ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងកងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្តល់កិច្ចសហការឱ្យបានល្អប្រសើរដើម្បីឱ្យផែនការនិងទិសដៅការងារឆ្នាំ២០១៩ ទទួលបានជោគជ័យដូចដែលបានគ្រោងទុក។

បន្ទាប់ពីឯកឧត្តមអភិបាលនៃគណអភិបាលខេត្តធ្វើបដិសណ្ឋារកិច្ច និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរសម្រេចបាននាឆ្នាំកន្លងមក ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលជាមួយសមាជិក សមាជិកា ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរបានផ្ញើនូវក្តីនឹករលឹក និងគិតគូពីសុខទុក្ខរបស់មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងបានជូនពរឱ្យបងប្អូនជួបតែពុទ្ធពរទាំងបួនប្រការ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលកន្លងមក រហូតទទួលបាននូវសមិទ្ធផលដ៏ធំធេង។ ពិតណាស់ សមិទ្ធផលនេះបានជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើង ពិសេសការចូលរួមផលិតស្បៀងបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា”។ ជាមួយនឹងសមិទ្ធផលដែលសម្រេចបានជាវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការអនុវត្តការងារកន្លងមក នៅមានបញ្ហាដែលទាមទារឱ្យយើងទាំងអស់គ្នារួមគ្នាដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព រួចកែលម្អតម្រង់ទិសសម្រាប់អនុវត្តន៍ និងទទួលបានផលវិជ្ជមាននាឆ្នាំ២០១៩។ ដើម្បីបន្តអនុវត្តផែនការ និងទិសដៅអនុវត្តបន្តទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្រ្តី ជូនអនុសាសន៍មួយចំនួនដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញយកទៅអនុវត្តបន្ត ដែលអនុសាសន៍ទាំងនោះទាំងនោះមានខ្លឹមសារជាបន្តបន្ទាប់ដូចខាងក្រោម៖

ទី១. ដោយសារទឹកដី និងអាកាសធាតុមានការខុសផ្លែកពីខេត្តដ៏ទៃ មន្ទីរត្រូវគិតគូ និងជំរុញបន្ថែមទៀតអំពីការផ្លាស់ប្តូរពូជដំណាំ ឬប្តូរមុខដំណាំដែលមានតម្លៃខ្ពស់ ឱ្យបានសមស្របនិងលកខណៈភូមិសាស្រ្ត និងអាកាធាតុឲ្យបាន ទាន់ពេលវេលា ឆ្លើយតបតាមតម្រូវការទីផ្សារដែលខេត្តដ៏ទៃមិនអាចធ្វើបាន

ទី២. សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម សិក្សាស្តារ និងកសាងប្រភពទឹកសំខាន់ៗ ដើម្បីធានានូវបរិមាណទឹកផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ដល់ផែនការពង្រីងផលិតកម្មបន្លែ និងដំណាំឧស្សាហកម្ម នាពេលខាងមុខ

ទី៣. កៀងគរវិនិយោគិនមកវិនិយោគលើដំណាំដែលមានសក្តានុពលលើទីផ្សារ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាការជឿទុកចិត្ត បរិមាណផ្គត់ផ្គង់ គុណភាព តម្លៃ និងទទួលយកបច្ចេកទេសសមស្របបន្ថែម

ទី៤. ត្រូវខិតខំអភិវឌ្ឍសហគមន៍ព្រៃឈើទាំងការគ្រប់គ្រង ការផ្សព្វផ្សាយបច្ចេកទេស ការបង្កើតអាជីពថ្មីដូចជាការចិញ្ចឹមសត្វ ត្រី ដាំបន្លែ និងដំណាំរួមផ្សំផ្សេងៗដូចជាឬស្សី ដែលជាប្រភពចំណូលគ្រួសារ ដើម្បីកាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ ឬធនធានធម្មជាតិផ្សេងៗទៀត

ទី៥. បង្កើនការយកចិត្តទុដាក់ការពង្រីកការចិញ្ចឹមគោយកសាច់ ដែលមានតម្លៃននៅលើទីផ្សារ និងពេញនិយមនាពេលបច្ចុប្បន្ន តាមរយៈការបង្កាត់សិប្បនិមិត ជាមួយពូជគោមេក្នុងស្រុក

ទី៦. ស្នើឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជំរុញការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ដោយត្រូវពន្លឿន ការចុះបញ្ជីប័ណ្ណកម្មសិទ្ធិ ការធ្វើអនុប្រយោគពីដីសាធារណរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋ និងរៀបចំផែនការមេឱ្យបានច្បាស់លាស់មុននឹងឈានទៅធ្វើការឈូសឆាយ

ទី៧. ត្រូវពង្រឹងការគ្រប់គ្រងការដឹកជញ្ជូនផល អនុផលព្រៃឈើឱ្យបានសមស្របទៅតាមច្បាប់អនុញ្ញាត និងមានប្រភពច្បាស់លាស់ ជាពិសេសចេញពីការបោសសំអាតដីសម្បទានសេដ្ឋកិច្ច

ទី៨. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ធានាបានប្រសិទ្ធភាពខ្ពស់សមស្របតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដោយអនុវត្តតាមអភិក្រម សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងត្រូវ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល វះកាត់ និងព្យាបាល

ទី៩. ត្រូវរក្សាទំនាក់ទំនង និងសហការជាមួយគណបញ្ជាការឯកភាពខេត្ត មន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលានូវបទល្មើសទាក់ទងនឹងវិស័យកសិកម្ម ជាពិសេសបទល្មើសព្រៃឈើ

ទី១០.បន្តសហការជាមួយអគ្គនាយកដ្ឋាន នាយកដ្ឋានក្រោមឱវាទក្រសួង ដើម្បីសហការអនុវត្តបច្ចេកទេស គោលនយោបាយ និងកៀងគរជំនួយពីដៃគូអភិវឌ្ឍ និងវិស័យឯកជនក្នុងការបោះទុកវិនិយោគលើការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តរបស់ខ្លួន។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់មន្រ្តីរាជការដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ជាពិសេសដើម្បីបង្ហាញពីវប្បធម៌គោរព ស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគុណូបការរបស់មន្រ្តីរាជការដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដែលបានបម្រើការងារជូនជាតិ មាតុភូមិ និងប្រជាជន។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 205

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)

ទិដ្ឋភាព ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 224

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ​ ឯកឧត្តម Francisco P.Tiu Laurel Jr. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញអម​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 259

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 245

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 250

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 274

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 250

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 386

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 348

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 352

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 369

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 374

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...