Other News
នៅថៃ្ងទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ និងខណ្ឌរដ្ឋបាលជលផល ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង។
វត្ថុតាងដែលរឹបអូសបាន រួមមាន លូស្បៃមុងចំនួន១៣មាត់ របាំងព្រួលស្បៃមុងប្រវែង ១ ២០០ម៉ែត្រ បង្កោលចម្រឹងចំនួន ៤១០ដើម។ ចំណែក ត្រីចម្រុះចំនួន២០គីឡូក្រាមត្រូវបានចាក់លែងចូលដែនធម្មជាតិវិញ៕