ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបសំណេះសំណាលការងារជាមួយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ------------------- នៅថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបសំណេះសំណាលការងារជាមួយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា នាទីស្ដីការក្រសួង។ នៅក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូត Pablo Kang បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអូស្ត្រាលីក្នុងវិស័យកសិកម្ម តាមរយៈកម្មវិធីថ្មីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែលមានភាពធន់ (Cambodia-Australia Partnership for Resilience Economic Development)។ ការពិភាក្សាក៏បានផ្ដោតផងដែរ អំពីគម្រោង CAP-RED ដែលជាគម្រោងថ្មី ដោយប្រើថវិការរបស់អូស្ត្រាលី ដើម្បីឱ្យត្រូវនឹងតម្រូវការកម្ពុជា៕