ការចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុន​ផលិតជីក្នុងស្រុក នៅទូទាំងប្រទេស​ ត្រូវបាន​បញ្ចប់​ដោយជោគជ័យ

ចេញ​ផ្សាយ​ ២៨ ធ្នូ ២០២៤ 380

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបិទបញ្ចប់ទស្សនកិច្ចចុះពិនិត្យខ្សែច្រវាក់​ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក​ ជាមួយនឹងទស្សនកិច្ចជុំទី៤​ នៅក្រុមហ៊ុនចំនួន២​ ក្នុងខេត្តពោធិ៍សាត់​។​

កន្លងមក​ ក្រុមការងារដឹកនាំដោយ​ ឯកឧត្តមរដ្ឋលេខាធិការ​ គង់ ច័ន្ទវាសនា​ និងមានការចូលរួមពី​ ឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យចំនួន៣លេីករួចមកហេីយ នៅតាមបណ្តាខេត្តនានា​ រួមមាន​ ខេត្តកំពង់ស្ពឺ​ សៀមរាប​ ឧត្តរមានជ័យ​ កំពង់ធំ​ តាកែវ​ និងខេត្តកណ្តាល។

សូមជម្រាបថា​ បច្ចុប្បន្ន​ ប្រទេសកម្ពុជាមានក្រុមហ៊ុន​ និងសិប្បកម្មខ្នាតមធ្យមជាង១០​ ដែលបាននិងកំពុងផលិតជីសរីរាង្គក្នុងស្រុក​ ក្នុងបរិមាណជាង៤មុឺនតោន​ ក្នុងមួយឆ្នាំ​ ដេីម្បីផ្គត់ផ្គង់ដល់ប្រជាកសិករ​។ ខណ:ទទួលបាន​ការគាំទ្រជាបន្តបន្ទាប់​ ក្រុមហ៊ុន​ និងសិប្បកម្មភាគច្រេីនកំពុងពង្រីកខ្សែច្រវាក់ផលិតកម្ម​ និងបង្កេីនការផលិត ដេីម្បីឆ្លេីយតប​ទៅនឹងតម្រូវ​ការទីផ្សារដែលខ្លួនមាន។

ជារួម​ ក្រុមការងារវាយតម្លៃបានថា​ ប្រជាកសិករមានការយល់ដឹងកាន់តែល្អប្រសេីរ​ អំពីអត្ថប្រយោជន៍នៃជីសរីរាង្គ​ និងកំពុងបង្កេីន​ការប្រេីប្រាស់ជាលំដាប់​ ស្របពេលដែលជីសរីរាង្គត្រូវបានផលិត​ និងចែកចាយកាន់តែច្រេីន​ក្នុងស្រុក​។ ជាមួយគ្នានេះ​ ក្រុមការងារ​បានផ្តាំផ្ញេី​ និងលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន​ និងសិប្បកម្មជីសរីរាង្គក្នុងស្រុកទាំងអស់​ឱ្យបន្តផលិតស្របតាមស្តង់ដារ​បច្ចេកទេស​ ដេីម្បីធានាគុណភាព​ និងចែកចាយក្នុងតម្លៃសមរម្យជូនប្រជាកសិករប្រេីប្រាស់កាន់តែទូលំទូលាយថែមទៀត។

តាមរយ:ទស្សនកិច្ចចំនួន៤លេីកនេះ​ ក្រុមការងារបានប្រមូលធាតុចូល​ល្អៗ​ និងទទួលសំណូមពរសមស្របមួយចំនួនពីម្ចាស់ក្រុមហ៊ុន​ និងសិប្បកម្ម​ ដេីម្បីលេីកយោបល់ជូនក្រសួង​ និង​រាជរដ្ឋាភិបាល​ សំដៅពិនិត្យលទ្ធភាព​បង្កេីនការគាំទ្រដល់ការផលិត​ និងការប្រេីប្រាស់ជីសរីរាង្គផលិតក្នុងស្រុកឱ្យកាន់តែទូលំទូលាយថែមទៀត​ ដេីម្បីកាត់​បន្ថយថ្លៃដេីមផលិត​ បង្កេីនប្រាក់ចំណេញ​ និងលេីកកម្ពស់ជីវភាពប្រជាកសិករ​។ ជាងនេះទៀត​ ការផលិត​ និងប្រេីប្រាស់ជីសរីរាង្គក្នុងស្រុក​ជួយដោះស្រាយបញ្ហាបរិស្ថាន​ បង្កេីតការងារសម្រាប់ពលរដ្ឋខ្មែរ​ កាត់បន្ថយការប្រេីប្រាស់ជីគីមី​នាំចូលពីបរទេស និងរក្សានិរន្តរភាពគុណភាពដីកសិកម្មផងដែរ​ ស្របតាមគោលនយោបាយរបស់ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Other News
ចេញ​ផ្សាយ​ ០៤ មករា ២០២៥ 129

អត្ថប្រយោជន៍នៃការផលិតជីសរីរាង្គក្នុងស្រុក

ឯកឧត្តម គង់ ច័ន្ទវាសនា មានប្រសាសន៍ថា ឯកឧត្តមពិតជាសប្បាយរីករាយជាខ្លាំង ដែលកូនខ្មែរមានសមត្ថភាពក្នុងការបង្កើតសិប្បកម្ម ឬរោងចក្រផលិតជីសរីរាង្គក្នុងស្រុក ដែលជួយបង្កើតការងារ...
ចេញ​ផ្សាយ​ ០៤ មករា ២០២៥ 126

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ

នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍...
ចេញ​ផ្សាយ​ ០៤ មករា ២០២៥ 128

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបូក​សរុប​ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ឆ្នាំ២០២៤ និង​លើកទិស​ដៅការងារឆ្នាំ២០២៥

នៅថ្ងៃទី0៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​បូក​សរុបការងារកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ០៤ មករា ២០២៥ 148

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចុះល្បាត និងផ្សព្វផ្សាយបទល្មើសជលផល ក្នុងភូមិសាស្ត្រមួយចំនួន នៅខេត្តសៀមរាប

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក កើត គា នាយអធិការ​​​​​​​​​រដ្ឋបាលជលផលខាងជើងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ០៤ មករា ២០២៥ 144

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញដឹកនាំក្រុមការងារ​ដោះ​ស្រាយ​បញ្ហា និងពន្លឿនការចុះបញ្ជីដីរដ្ឋ និងការពារដីរដ្ឋ នៅស្រុកមួយចំនួន ក្នុង​ខេត្តព្រះសីហនុ

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តព្រះសីហនុ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រងដីរដ្ឋក្រោម​ដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ០៤ មករា ២០២៥ 146

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលបានទទួលមរណភាព ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ

នាល្ងាចថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព...
ចេញ​ផ្សាយ​ ០៣ មករា ២០២៥ 165

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម ស៊ីថុល​ ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារត្រៀមរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ឆ្នាំ​២០២៤​ និងលេីកទិសដៅឆ្នាំ២០២៥

នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនិងជាប្រធានគណៈកម្មការរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារត្រៀមរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ០៣ មករា ២០២៥ 177

កសិករនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលចំណូលបន្ថែមពីការមូរគល់ជញ្រ្ជាំងបន្ទាប់ពីប្រមូលទិន្នផលស្រូវ

បន្ទាប់ពីប្រមូលទិន្នផលស្រូវធ្ងន់ (ស្រូវនាងខុន) កសិករក៏ទទួលបានកម្រៃបន្ថែមទៀតពីការប្រមូលគល់ជញ្រ្ជាំង ដែលប្រជាកសិករមួយចំនួនហាក់មិនបានចាប់អារម្មណ៍នាំគ្នាដុតចោល។...
ចេញ​ផ្សាយ​ ០២ មករា ២០២៥ 243

សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ព្រមទាំងក្រុមគ្រួសារ

សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ព្រមទាំងក្រុមគ្រួសារ
ចេញ​ផ្សាយ​ ០២ មករា ២០២៥ 210

សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម ហួត ហាក់​ និងលោកជំទាវ សុង​ ធីតា

សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម ហួត ហាក់​ និងលោកជំទាវ សុង​ ធីតា
ចេញ​ផ្សាយ​ ០២ មករា ២០២៥ 213

សេចក្តីជូនដំណឹងដល់សាធារណជន មានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី (ចាប់ពីថ្ងៃទី២ ដល់១០ ខែមករា ឆ្នាំ ២០២៥)

សេចក្តីជូនដំណឹងដល់សាធារណជន មានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី (ចាប់ពីថ្ងៃទី២ ដល់១០ ខែមករា ឆ្នាំ ២០២៥)
ចេញ​ផ្សាយ​ ០២ មករា ២០២៥ 202

កសិករនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អំពាវនាវដល់កសិករផ្សេងទៀតឱ្យសន្សំសំចៃទឹកនៅក្នុងរដូវប្រាំងខាងមុខ

ខណៈពេលដែលការព្យាករណ៍បង្ហាញថា រដូវប្រាំងឆ្នាំ២០២៥នេះ អាចនឹងប្រឈមការខ្វះខាតទឹក លោក ហួត សម្បត្តិ ជាកសិករធ្វើស្រូវប្រាំងលើផ្ទៃដីចំនួន ២ហិកតា ភូមិស្រែល្អ ឃុំគោករមៀត...