ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួប និងពិភាក្សាការងារជាមួយតំណាងធនាគារ Rabo Bank Foundation =========================== នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយធនាគារ Rabo Bank Foundation នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានស្ដាប់បទបង្ហាញអំពីគម្រោងរបស់ធនាគារដែលផ្ដោតសំខាន់លើការផ្ដល់ការគាំទ្រដល់កសិករខ្នាតតូចក្នុងការដាំដំណាំកសិកម្ម ហើយទទួលបាននូវកម្រៃត្រឡប់មកវិញ តាមរយៈការវាស់ស្ទង់កម្រិតឥណទានកាបូនដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ឯកឧត្តមរដ្ឋមន្ដ្រីយល់ឃើញថា គម្រោងនេះមានភាពទាក់ទាញ ដែលអាចផ្ដល់តម្លៃបន្ថែមដល់កសិករ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសិក្សាលម្អិតបន្ថែមទៀតដើម្បីរៀបចំគម្រោងផែនការ និងគំរូអាជីវកម្មបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយមុនដាក់ឱ្យអនុវត្តជាទ្រង់ទ្រាយធំ៕