Other News
កាលពីថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី”ផលិតកម្មកសិកម្មតាមកិច្ចសន្យា”លើកទី១ ក្រោមអធិបតីភាព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំដោយនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងអង្គសិក្ខាសាលានេះដែរមានការអញ្ជើញចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធក្រោមឳវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធ។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីពិភាក្សា ប្រមូលធាតុចូលដើម្បីកែសម្អចំនុចខ្វះខាងលើសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា។