ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ នៅក្រុមហ៊ុន BIOBEE (Biological System)

ចេញ​ផ្សាយ​ ៣១ សីហា ២០២២ 5037

នៅវេលាម៉ោង ១០:០០ ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ នៅក្រុមហ៊ុន BIOBEE (Biological System)។ លោក Ran Gan-El នាយកក្រតិបត្តិក្រុមហ៊ុន BIOBEE បានរាយការណ៍ថា ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ ក្រុមហ៊ុនបានត្រួសត្រាយផ្លូវក្នុងការអនុវត្តវិធានការគ្រប់គ្រង់សមាសភាពចង្រៃក្នុងផលិតកម្មដំណាំតាមរយៈការប្រើប្រាស់សត្វល្អិតមានប្រយោជន៍ (Integrated Pest Management, IPM) ការបង្កាត់លម្អងតាមបែបធម្មជាតិ និងសម្បនិម្មិត ដើម្បីជាដំណោះស្រាយតាមបែបធម្មជាតិសម្រាប់កិច្ចការពារដំណាំ បង្កើនផលិតភាព ផលិតផល និងជាពិសេសកាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមី។ ពាក់ព័ន្ធនឹងវិធានការគ្រប់គ្រង់សមាសភាពចង្រៃក្នុងផលិតកម្មដំណាំ IPM លោកបញ្ជាក់ថា គឺក្រុមហ៊ុនបានស្រាវជ្រាវ និងបង្កាត់ពូជសត្វល្អិតមានប្រយោជន៍ជាច្រើនប្រភេទទៅតាមមុខដំណាំ ដូចជាដំណាំបន្លែ ពពួកស្ពៃ ប៉េងបោះ និងដំណាំឈើហូបផ្លែ ដូចជាផ្លែប៊័រ កាកាវ ក្រូច និងរុក្ខជាតិលម្អរ ដោយសត្វល្អិតមានប្រយោជន៍ទាំងនោះនឹងអាចកម្ចាត់សត្វចង្រៃបានយ៉ាងមានប្រសិទ្ធភាព មិនប៉ះពាល់ដល់បរិស្ថាន និងបញ្ហាបំពុលក្នុងដំណាំកសិកម្មជុំវិញពិភពលោក។ ចំពោះការបង្កាត់លម្អងតាមបែបធម្មជាតិ គឺសំដៅទៅលើការបង្កាត់ និងប្រើប្រាស់ពូជឃ្នុំ Bumblebees ទៅជួយនាំយកកេសរឈ្មោល មកបង្កាត់ជាមួយកេសរញី ធ្វើឲ្យកកើតជាផល។ រីឯការបង្កាត់លម្អងតាមបែបសម្បនិម្មិត គឺក្រុមហ៊ុនបានបង្កើតជាឧបករណ៍ស្វ័យប្រវត្ត ដែលប្រកបដោយបច្ចេកទេស និងបច្ចេកវិទ្យាទំនើប ដើម្បីបង្កលក្ខណៈធម្មជាតិដល់ដំណាំក្នុងការបង្កាត់ និងផ្តល់ផល។ ទាំងអស់នេះ គឺដើម្បីបង្កើតការអនុវត្តកសិកម្មប្រកបដោយសុខភាពល្អ និងជឿនលឿនជាប្រយោជន៍ដល់បរិស្ថាន អ្នកដាំដុះ និងអ្នកប្រើប្រាស់ ព្រមជាមួយការប្រើបច្ចេកវិទ្យាច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកកសិកម្ម។ ឯកឧត្តមរដ្ឋមន្ដ្រីបានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ទៅលើបច្ចេកវិទ្យាទាំងអស់នេះដូចអ្វីដែលលោក Ran Gan-El បានបង្ហាញពិសេសសមស្របទៅនឹងផលិតកម្មនៅកម្ពុជា ដូចជាដំណាំបន្លែស្លឹក ប៉េងប៉ោះ ស្វាយចន្ទី ស្វាយ ផ្លែប៊័រ ។ល។ ឃើញពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យានេះ ឯកឧត្តមរដ្ឋមន្ដ្រីស្នើដល់ AgroStudies និងក្រុមហ៊ុន BIOBEE ជួយចាត់បញ្ជូន និងទទួលយកនិស្សិតកម្ពុជាមកសិក្សារៀនសូត្រនៅក្រុមហ៊ុននេះសម្រាប់ឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងឆ្នាំសិក្សាខាងមុខៗទៀត ជាពិសេសពិនិត្យលទ្ធភាពបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងវែងផ្នែកបច្ចេកទេសជូនដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីនាំយកបច្ចេកវិទ្យានេះទៅអនុវត្តនៅកម្ពុជា។ ជាការឆ្លើយតប AgroStudies និង ក្រុមហ៊ុន BIOBEE បានឯកភាព និងទទួលសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីរៀបចំកម្មវិធីសិក្សាក្នុងពេលឆាប់ៗខាងមុខនេះ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 329

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនាទីព្រៃកោងកាងនិងបញ្ហាប្រឈមនៅក្នុងខេត្តចំនួន២

នៅថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 332

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំ​ក្រុមការងារ បន្តចុះពិនិត្យស្ថានភាពផលិតកម្មដំណាំស្ពៃក្ដោប និងការ៉ុត នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានបន្តដឹកនាំក្រុមការងារអនុវត្តម្រោងថ្នាក់ខេត្តមណ្ឌលគិរី...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 308

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំគណៈប្រតិភូ ជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នាយ ពលទាហានយោធភូមិភាគទី៥ នៅខេត្តបាត់ដំបង

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូ...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 318

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានដឹកនាំ ក្រុមការងារបច្ចេកទេសនាយកដ្ឋានបរិវត្តកម្មឌីជីថលជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានដឹកនាំ ក្រុមការងារបច្ចេកទេសនាយកដ្ឋានបរិវត្តកម្មឌីជីថលជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 315

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៥០០គីឡូក្រាម ស៊ុតទាចំនួន ៧៥០គ្រាប់ និងត្រីអណ្តែងចំនួន ៥០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៥០០គីឡូក្រាម ស៊ុតទាចំនួន ៧៥០គ្រាប់...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 403

តួនាទីរបស់និស្សិត និងយុវជន ក្នុងការបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការឆ្លងមេរោគអេដស៍

កម្មវិធីអប់រំអំពីគ្រឿងញៀន និងជំងឺអេដស៍ សហការរៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 341

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ បានដឹកនាំកិច្ចប្រជុំវាយតម្លៃ និងបញ្ចេញពូជពោតអ៊ីប្រ៊ីដ ចំនួន២ ប្រភេទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការបញ្ចេញពូជដំណាំ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 337

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុម​ការងារថ្នាក់ខេត្ត ចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្ម រួមទាំង​បញ្ហាប្រឈមនានានៃការដាំបន្លែ នៅខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​នាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា បន្ទាប់ពីពិធីបើកសិក្ខាសា​លា​បណ្ដុះបណ្ដាលស្ដីពីទស្សនទានយេនឌ័រ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 327

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជា​អធិ​ប​តីភាព​ក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «ទស្សនទាន​យេនឌ័រ ក្នុងការលើកកម្ពស់តួនាទីបុរស-ស្ត្រី» នៅខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយក​គម្រោង បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាបណ្ដុះ​បណ្ដាល​ស្ដីពី«ទស្សនទានយេនឌ័រ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 371

ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើអត្ថបទបកប្រែជាភាសាអង់គ្លេសនៃច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើអត្ថបទបកប្រែជាភាសាអង់គ្លេសនៃច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 370

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំធ្វើវិធានការអន្តរាគមន៍សម្រាប់ជំរុញផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្មបន្លែ ពោត និងដំឡូងមី

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំខាងលើ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៧ មេសា ២០២៦ 435

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ច​ប្រជុំ​តម្រង់ទិសការងារដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកណ្តាល​ដើម្បី​បង្កើនប្រសិទ្ធភាពការងារបម្រើកសិករ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹក​នាំ​កិច្ចប្រជុំជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់...