ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមកង្កែបដើម្បីភ្ញាស់យកកូនលក់ របស់លោក គង់ គឹមឆាយ

ចេញ​ផ្សាយ​ ២៧ កក្កដា ២០២០ 2587

នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមកង្កែបដើម្បីភ្ញាស់យកកូនលក់ របស់លោក គង់ គឹមឆាយ ស្ថិតនៅភូមិអង្រ្កង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បញ្ញវន្តរូបនេះបានចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ២០១៧ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្រ្តជលផល នៅចុងឆ្នាំ២០១៦ ដោយបានចាប់ផ្តើមពីការចិញ្ចឹមមេពូជចំនួន៣០គូ ហើយបច្ចុប្បន្នលោកមានមេពូជកើនដល់ ២០០០ក្បាល និងមេពូជបម្រុងចំនួន ៥០០០ក្បាល នៅលើផ្ទៃដីប្រមាណ ២៥០០ម៉ែត្រក្រឡា។ ជាមធ្យមក្នុងមេពូជ ២០០០ក្បាល លោកអាចមានលទ្ធភាពបង្កាត់ភ្ញាស់លក់កូនបានចំណូលប្រចាំខែប្រមាណ ២០០០ដុល្លារអាមេរិក។ លោកបានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្រ្តី ថាបញ្ហាក្នុងការចិញ្ចឹមកង្កែបគឺបញ្ហាតម្លៃចំណី ព្រោះយើងប្រើចំណីដែលបាននាំចូលពីក្រៅ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់លោកដែលបានខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមនេះទទួលបានជោគជ័យ ហើយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចាត់ឱ្យរដ្ឋបាលជលផលបញ្ជូនមន្រ្តីបច្ចេកទេសមកបង្រៀនកសិករពីរបៀបលាយចំណីដោយខ្លួនឯងតាមបច្ចេកទេស ដើម្បីកាត់បន្ថយចំណាយថ្លៃដើម និងមានផលចំណេញខ្ពស់។

Other News
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 172

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ​បានអនុញ្ញាតិឱ្យអង្គការ Swisscontact Cambodia ជួបសំដែងការគួរសម និងសូមការណែនាំជាផ្លូវការនូវនាយកប្រចាំប្រទេសរបស់អង្គការ និងការលាលែងរបស់អតីតនាយកប្រចាំប្រទេស របស់អង្គការ Swisscontact Cambodia

នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ​បានអនុញ្ញាតិឱ្យអង្គការ Swisscontact Cambodia ជួបសំដែងការគួរសម និងសូមការណែនាំជាផ្លូវការនូវនាយកប្រចាំប្រទេសរបស់អង្គការ...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 171

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 165

ឯកឧត្តមរដ្ឋមន្ដ្រី ៣រូប រួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលេីកទី២ ស្ដីពីការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក

នៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 203

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកកងមាស ខេត្តកំពង់ចាម

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 252

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបសំណេះ សំណាលជាមួយគណៈប្រតិភូ និងថ្នាក់ដឹកនាំនៃសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសំណេះ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 228

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​ ផិបភេីរ​ ខូអិលធីឌី

នៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 231

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្នុងតំបន់ស្ដារ និងអភិវឌ្ឍន៍ព្រៃឈើ «បន្ទាយស្រី» ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 253

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 250

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន​ ស្តីពីការអភិវឌ្ឍរួមគ្នាក្នុងច្រករបៀងមច្ឆា​ និងអង្ករ»

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 245

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ ក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 256

ឯកឧត្តមឡោ រស្មី អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជី-ថ្នាំកសិកម្ម នៅខេត្តសៀមរាប

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 250

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក