Other News
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក យៅ វេន ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងពិនិត្យលើផែនការសកម្មភាពសម្រាប់អនុវត្តបន្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធាននាយកដ្ឋាន ប្រធាន និងអនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការនៃនាយកដ្ឋានបរិវត្តកម្មឌីជីថលទាំងអស់។
ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សា និងវាយតម្លៃលើសមិទ្ធផលការងារសំខាន់ៗដែលសម្រេចបានក្នុងខែកក្កដាកន្លងមក ព្រមទាំងបានផ្លាស់ប្តូរមតិយោបល់ ដើម្បីកែលម្អចំណុចខ្វះខាត និងរៀបចំទិសដៅការងារឱ្យកាន់តែមានប្រសិទ្ធភាព៕