Other News
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង សហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះកំណត់អត្ដសញ្ញាណសត្វផ្សោត នៅក្នុងខេត្តក្រចេះ។
ក្រៅពីការចុះកំណត់អត្តសញ្ញាណ ខណ្ឌជលផលក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍កោះសំពាយ និងកោះជ្រឹម បានចុះល្បាតបង្ក្រាប និងទប់ស្កាត់បទល្មើសជលផល នៅតំបន់អភិរក្សសត្វផ្សោតកោះសន្ទក់ និងត្បូងខ្លា ដោយបានដកហូតនូវសម្ភារៈមួយចំនួន មានដូចជា៖ មង ០៦ត្បូង ក្រឡា ៩ស.ម ដល់ក្រឡា ១៦ស.ម ប្រវែង ៣៤០ម៉ែត្រ និងដកហូត សន្ទូចរនងចំនួន ០៣ខ្សែ ប្រវែង ៣០០ម៉ែត្រ ស្មើនឹង ១៧៦ផ្លែ៕